ព្យុះ​ស៊ីក្លូន​​វាយប្រហារ​​នៅ​ឥណ្ឌូនេស៊ី​​សម្លាប់​មនុស្ស​​ជាង​៤០​នាក់​

ដោយ៖ ពេញ ផេង 06-12-2017 4:06 pm 194
ទិដ្ឋភាព​តំបន់ដែលជន់លិច​នៅឥណ្ឌូនេស៊ី

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ដែល​បាន​វាយប្រហារ​នៅ​កោះ​ជ្វា​ប្រទេស​ឥណ្ឌូនេស៊ី បានសម្លាប់​មនុស្ស​៤១​នាក់​។​នេះ​បើតាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​នៅ​ថ្ងៃទី​០៦​ធ្នូ​នេះ​។​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ទ្វេដង​ពី​ចំនួន​មនុស្ស​ស្លាប់​ពីមុន​។​ក្រៅពីនេះ​មាន​មនុស្ស​ជិត​បី​ម៉ឺន​នាក់​បាន​ជម្លៀស​ខ្លួន ដោយសារតែ​ទឹកជំនន់​និង​ការបា​ក់ដី​។​

​សូមបញ្ជាក់ថា មានផ្ទះ​ប្រមាណ​ជិត​៥​ពាន់​ខ្នង​ត្រូវ​ខូចខាត និង​ជាង​៣​ពាន់​ខ្នង​ទៀត​ត្រូវ​ទឹកជំនន់​ជន់​លិច​។​នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​អ្នកនាំពាក្យ​ទីភ្នាក់ងា​រ​គ្រប់គ្រង​គ្រោះមហន្ដរាយ​។​អាជ្ញាធរ​បានប្រកាសឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន និង​កំពុង​តាមដាន​ស្ថានភាព​បន្ដទៀត ក្រែង​មាន​ការប្រែប្រួល​ដើម្បី​ទប់ស្កាត់​ជាមុន​៕

ព័ត៌មានផ្សេងទៀត