ប្រធានាធិបតី​​កូរ៉េខាងត្បូង​​នឹង​ទៅ​ចិន​​ខណៈ​មាន​​ភាព​តានតឹង​​លើ​ឧបទ្វីប​កូរ៉េ​

ដោយ៖ ពេញ ផេង 06-12-2017 3:36 pm 210
ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីន

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ពី​ថ្ងៃទី​១៣-១៦​ធ្នូ​។​នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​ចិន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហ៊ួ​រ​។​សារព័ត៌មាន​ស៊ីន​ហ៊ួ​រ​មិនបាន​ចុះផ្សាយ​ព័ត៌មាន​លម្អិត​ទេ ប៉ុន្ដែ​ដំណើរ​ទស្សនកិច្ច​នេះ​ចាប់ផ្ដើម​ចន្លោះពេល​មាន​ភាព​តានតឹង​កើតឡើង​ខ្លាំង​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស ចិន​កំពុងតែ​ព្យាយាម​ជួសជុល​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ ក្រោយ​មាន​ភាព​រកាំរកូស​បន្ទាប់ពី​អាមេរិក ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង ដែល​ចិន​ចាត់ទុកថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ប៉ះពាល់​ដល់​ប្រយោជន៍​ចិន​៕

ព័ត៌មានផ្សេងទៀត