វិធី​សម្អាត​គ្រឿង​អលង្ការឲ្យ​ភ្លឺ​ចែងចាំង​ដូច​ថ្មី!

ដោយ៖ អ៊ុន សុខឡា 05-12-2017 5:01 pm 1250

​គ្រឿងអលង្ការ រួមមាន​ចិញ្ចៀន និង​ក្រវិល​ជាដើម ពេល​ប្រើ​យូរៗ​ទៅ នឹង​ប្រែ​ពណ៌​ទៅជា​ស្រ​អាប់ បាត់បង់​ពន្លឺ​ចែង​ចាំង​។ យ៉ាងណា​មាន​វិធី​ជាច្រើន ដើម្បី​សម្អាត​គ្រឿង​អលង្ការឲ្យ​ភ្លឺ​ចែងចាំង​ដូច​ថ្មី​។ ខាងក្រោម​នេះ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​ផ្សេងៗ ដែល​អ្នក​អាច​សាកល្បង​អនុវត្តបាន ដោយ​គ្រាន់តែ​យក​ម្សៅ​សូ​ដា​លាយ​ជាមួយ​ទឹក​ធម្មតា ហើយ​យក​គ្រឿងអលង្ការ​របស់​អ្នក​ដាក់​ត្រាំ​ក្នុង​ទឹក​នេះ រយៈពេល​១​ទៅ​២​ម៉ោង ចាំ​យក​វា​ចេញ ឬ​ប្រើ​ច្រាស​ដុះធ្មេញ​រូស​ថ្នមៗ ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​៕

ព័ត៌មានផ្សេងទៀត