ឥន្ទធនូ​​បញ្ចេញ​ពន្លឺ​​ជិត​៩​ម៉ោង​​នៅ​តៃវ៉ាន់​​បំបែក​កំណត់ត្រា​​ពិភពលោក​

ដោយ៖ ពេញ ផេង 05-12-2017 11:47 am 320
ឥន្ទធនូបញ្ចេញពន្លឺត្រូវគេថតបាន

​តៃវ៉ាន់​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក បន្ទាប់ពី​ឥន្ទធនូ​បញ្ចេញ​ពន្លឺ​ជិត​៩​ម៉ោង​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា​។​ការបញ្ចេញ​ពន្លឺ​ដ៏​អស្ចារ្យ​នៃ​ឥន្ទធនូ​នេះ ត្រូវបាន​កត់ត្រា​ដោយ​សាស្ដ្រាចារ្យ​ពីររូប​ក្នុង​ទីក្រុង​តៃប៉ិ មកពី​នាយកដ្ឋាន​វិទ្យាសាស្ដ្រ​បរិយាកាស​នៅ​សាកលវិទ្យាល័យ​វប្បធម៌​ចិន​(CCU)​។​នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Taiwan News​។​

​តាម​ការសង្កេត​របស់​សាស្ដ្រាចារ្យ​ទាំង​ពីររូប​ខាងលើ ឥន្ទធនូ​បាន​បញ្ចេញ​ពន្លឺ​៨​ម៉ោង​និង​៥៨​នាទី ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​៦:៥៧​នាទី​ព្រឹក​រហូតដល់​ម៉ោង​៣:៥៥​នាទី​រសៀល​។​វា​បាន​បំបែក​កំណត់ត្រា​ពីមុន ដែល​ឥន្ទធនូ​បញ្ចេញ​ពន្លឺ​នៅ​Yorkshire​ប្រទេស​អង់គ្លេស បានត្រឹមតែ​៦​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​១៤​ខែ​មីនាឆ្នាំ​១៩៩៤​។​

​នាយកដ្ឋាន​វិទ្យាសាស្ដ្រ​បរិយាកាស​នៅ​សាកលវិទ្យាល័យ​វប្បធម៌​ចិន​(CCU) កំពុង​ប្រមូល​ទិន្នន័យ​ជា​ភស្ដុតាង ដើម្បី​ដាក់​ស្នើសុំ​ពានរង្វាន់​កំណត់ត្រា​Guinness៕

ព័ត៌មានផ្សេងទៀត