អគ្គលេខាធិការ​រង​UN​​​ធ្វើ​ទស្សនកិច្ច​​ដ៏​កម្រ​​​ទៅ​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 05-12-2017 10:38 am 252
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកJeffrey Feltman

​ស្រប​ពេលដែល​ស្ថានការណ៍​កំពុង​តានតឹង​ជាថ្មី​នៅលើ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​លោក​Jeffrey Feltman ទទួលបន្ទុក​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិ នឹងធ្វើ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​ដំណើរ​ទស្សនកិច្ច​ចាប់ផ្ដើម​ពីថ្ងៃ​០៥​ធ្នូ​នេះ​។​

អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​Stephane Dujarric បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​Feltman​នឹង​ជួប​ជាមួយ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ព្យុងយ៉ាង ក្នុងនោះ​មាន​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​លោក​Ri Yong Ho​ផងដែរ​។​ក្នុង​កិច្ច​ជំនួប​លោក​Feltman​នឹង​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​ជាច្រើន ប៉ុន្ដែ​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​ថា​រឿង​អ្វីខ្លះ​ទេ​។​អ្វីដែល​សំខាន់​លោក​រំពឹង​អាច​ពិភាក្សា​ពី​ជំនួយ​មនុស្សធម៌​អង្គការសហប្រជាជាតិ​ជាមួយ​មន្ដ្រី​កូរ៉េខាងជើង ហើយ​ជំរុញ​ឲ្យ​ពួកគេ​ផ្អាក​បង្កហេតុ​ដោយ​ប្រើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​៕

 

ព័ត៌មានផ្សេងទៀត