ចិន​រិះគន់​​សមយុទ្ធ​រួមគ្នា​​រវាង​អាមេរិក​​ជាមួយ​កូរ៉េខាងត្បូង​

ដោយ៖ ពេញ ផេង 05-12-2017 9:12 am 380
យន្ដហោះដែលចូលរួម​ក្នុងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

​ចិន​បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ដ​ឡើយ ចំពោះ​ការធ្វើ​សមយុទ្ធ​ជើង​អាកាស​ទ្រង់ទ្រាយ​ធំ រវាង​អាមេរិក​ជាមួយនឹង​កូរ៉េខាងត្បូង​។​ប៉ុន្ដែ​ចិន​បាន​អត់ធ្មត់​មិន​រិះគន់​ដោយផ្ទាល់​ទេ​ចំពោះ​ការធ្វើ​សមយុទ្ធ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ពិតជា​ផុយស្រួយ​ណាស់​។​ដូច្នេះ​ចិន​សង្ឃឹម​ប្រទេស​ពាក់ព័ន្ធ​នឹង​ចៀសវាង​បាន​ការបង្ក​កំហឹង​ដាក់គ្នា ហើយ​ធ្វើយ៉ាងណា​ប្រឹងប្រែង​រក​ដំណោះស្រាយ​បញ្ចប់​ស្ថានការណ៍​តានតឹង​។​សូមបញ្ជាក់ថា អាមេរិក​និង​កូរ៉េខាងត្បូង​បានចាប់ផ្ដើម​សមយុទ្ធ​ជើង​អាកាស​ទ្រង់ទ្រាយ​ធំ​រយៈពេល​៥​ថ្ងៃ ដោយ​បានចាប់ផ្ដើម​កាល​ពីថ្ងៃ​ចន្ទ​៕

ព័ត៌មានផ្សេងទៀត