តុលាការ​កំពូល​​ព្រមឲ្យ​អនុវត្ដ​តាម​សំណើ​​លោកត្រាំ​​ស្ដីពី​​បម្រាម​លើ​​ការធ្វើដំណើរ​

ដោយ៖ ពេញ ផេង 05-12-2017 8:44 am 370
ស្ដ្រីម្នាក់​កំពុងដើរ​នៅខាងមុខ​ការតវ៉ា​នឹងបម្រាម​លោកត្រាំ

​តុលាការ​កំពូល​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា រដ្ឋាភិបាល​អាច​អនុវត្ដ​បាន​ពេញលេញ ចំពោះ​ការហាមឃាត់​លើ​អ្នកដំណើរ​មកពី​ប្រទេស​មូស្លីម​ចំនួន​៦​ប្រទេស​។​ប្រទេស​មូស្លីម​ទាំង​៦​នោះ​មាន ប្រទេស​ស៊ី​រី ឆាដ អ៊ីរ៉ង់ លី​ប៊ី ស៊ូ​ម៉ាលី និង​យេមែន​។​នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​លោក​ដូណាល់ ត្រាំ ស្នើឲ្យ​ហាមឃាត់​ប្រជាជន​ប្រទេស​មូស្លីម​ជា​គោលដៅ មិនឲ្យ​ចូលជាន់​ទឹកដី​អាមេរិ​ក​។​ចំពោះ​មូលហេតុ​ដោយសារ​លោក​ត្រាំ​យល់ថា ប្រទេស​ទាំងនោះ​កំពុងមាន​អំពើ​ភេរវកម្ម​កើតឡើង ដូច្នេះ​វា​ជា​ការការពារ​ក្រុម​ភេរ​វជន ដែល​មានបំណង​ចង់​បង្កចលាចល​ក្នុង​ទឹកដី​អាមេរិក​៕

ព័ត៌មានផ្សេងទៀត