លោក​​ ឡុង ​​រ៉ា​រិ​ទ្ធ​ ​​ច្នៃ​​ឧបករណ៍​​អេឡិច​ត្រូនិ​ច​ភ្ជាប់​​លើ​​ចាប៉ីដង​វែង​​ទទួល​ការ​​គាំទ្រ​

ដោយ៖ ទ្រី សីហៈ 04-12-2017 8:16 pm 455
លោក​ឡុង រ៉ា​រិទ្ធ ម្ចាស់សិប្បកម្មផលិតចាប៉ី និងជាអ្នកបង្កើតគំនិតភ្ចាប់ឧបករណ៍អេឡិចត្រូនិចទៅលើចាប៉ីដងវែង។

លោក​ឡុង រ៉ា​រិទ្ធ ដំបូង​ឡើយ​ជា​សិស្ស​រៀន​ចាប៉ី​ម្នាក់ ប៉ុន្តែ​ក្រោយ​មើលឃើញ​ពី​ភាព​ខ្សត់ខ្សោយ នៃ​ការផលិត​ចា​ប៉ី លោក​បាន​សិក្សា​ស្វែងយល់អំពី​ការផលិត​ឧបករណ៍​តន្ត្រី​មួយ​នេះ និង​បាន​បើក​សិប្បកម្ម​ផលិត​ប៉ី​ដង​វែង​តែម្ដង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថែមទាំង​បាន​ច្នៃ​ឧបករណ៍​អេឡិចត្រូនិច ដាក់​ទៅលើ​ចាប៉ីដងវែង ដើម្បី​ឲ្យ​ងាយស្រួល​ភ្ជាប់​ទៅ​គ្រឿង​បំពង​សំឡេង​។ លោក ឡុង រ៉ា​រិទ្ធ លើកឡើងថា ដើម្បី​អភិរក្ស​ចាប៉ីដងវែង គេ​ក៏​ត្រូវតែ​អភិវឌ្ឍ​ឧបករណ៍​នេះ ឲ្យមាន​ភាពងាយស្រួល និង​ទាន់​សម័យកាល​ផងដែរ​។

ស្ដាប់បទ​យកការណ៍ជាសំឡេង៖

 

ព័ត៌មានផ្សេងទៀត