Kia​​បញ្ចេញ​រថយន្ដ​​ស៊េរី​ថ្មី​​លើ​ទីផ្សារ​​ដើម្បី​បង្កើន​​សន្ទុះ​​នៃ​ការលក់​

ដោយ៖ ពេញ ផេង 04-12-2017 5:40 pm 548
​រថ​យន្ដ​ម៉ូ​ដែល​K7របស់ក្រុមហ៊ុនKia Motors Corp

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ធំជាងគេ​ទី​ពីរ​របស់​កូរ៉េខាងត្បូង​Kia Motors Corp. បានចាប់ផ្ដើម​លក់​រថ​យន្ដ​ម៉ូ​ដែល​K7 ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ជំរុញ​ឲ្យ​ការលក់​កើនឡើង​ខ្ពស់​។​រថយន្ដ​ម៉ូ​ដែល​K7​បានចាប់ផ្ដើម​លក់​នៅ​ថ្ងៃ​ចន្ទ​នេះ​លើ​ទីផ្សារ​ក្នុងស្រុក​។​រថយន្ដ​ម៉ូ​ដែល K7 ដែល​ស្គាល់​ថា​Cadenza​នៅ​អាមេរិក លក់​ក្នុងតម្លៃ​៣១​លាន​ទៅ​៤០​លាន​វ៉ុន​ក្នុង​មួយគ្រឿង ស្មើនឹង​ប្រមាណ​២៨,៥០០-៣៧,០០០​ដុល្លារ​អាមេរិក​។​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​។​

​សូមបញ្ជាក់ថា ក្នុងអំឡុង​ខែមករា​-​ខែវិច្ឆិកា​ក្រុមហ៊ុន​Kia លក់​រថយន្ដ​ចេញ​បាន​២.៤៩​លាន​គ្រឿង​។​នៅក្នុង​ប្រទេស​ចំនួន​៤៧៥,០៤៨​គ្រឿង និង​ក្រៅប្រទេស​ចំនួន​២.០២​លាន​គ្រឿង​។​ដោយសារតែ​ការលក់​យឺតយ៉ាវ ក្រុមហ៊ុន​ប្រហែល​មិនអាច​លក់​គ្រប់​ចំនួន​កំណត់​ទេ ដែល​កំណត់​ដល់​ទៅ​៣.១៧​លាន​គ្រឿង សម្រាប់​ការលក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត