Umtiti ​អវត្តមាន​​ប្រកួត​៨​​សប្តាហ៍ ក្រោយ​​របួស​​ស​សៃ​ពួរ​​ជើង​​ខាង​ស្តាំ​​

ដោយ៖ Vayofm Teams 04-12-2017 5:02 pm 369

ការប្រកួត​ជា​មួយក្រុម Celta Vigo បាន​នាំមក​នូវ​ដំណឹង​អាក្រក់ សម្រាប់​ក្លិប Barça​។ ក្នុង​ការប្រកួត លទ្ធផល ២-២ កាលពី​ថ្ងៃ​សៅរ៍ នៅ​ពហុកីឡាដ្ឋាន Camp Nou ខ្សែការពារ​ឆ្នើម Samuel Umtiti បានទទួល​រងរបួស ពេលដែល​គាត់​ព្យាយាម​បិទ​ខ្សែ​ប្រយុទ្ធ Iago Aspas​។​

​តាម​ការធ្វើ​តេស្ត បាន​បញ្ជាក់ថា Umtiti មាន​របួស​សរសៃពួរ​នៅ​ជើង​ស្តាំ​របស់គាត់ ហើយនឹង​មិនអាច​ចូល​លេងឲ្យ​ក្រុម Barça បាន​ទៀត​ទេ​រហូតដល់​ឆ្នាំក្រោយ ព្រោះ​រូបគេ​សម្រាក​ព្យាបាល​អស់​រយៈពេល​ប្រហែល ៨​សប្តាហ៍​។​

​ខ្សែការពារ​សញ្ជាតិ​បារាំង វ័យ ២៤​ឆ្នាំ​រូបនេះ នឹង​ខកខាន​ក្នុង​ការប្រកួត UEFA Champions League ជា​មួយក្រុម Sporting CP និង​នៅ La Liga ជា​មួយក្រុម Villarreal, Deportivo La Coruna និង Real Madrid ។​

​គ្រូបង្វឹក​ក្លិប Barça លោក Valverde បាន​សម្តែង​សោកស្តាយ​ចំពោះ​ការ​រងរបួស​របស់ Samuel Umtiti ហើយ​ថា ជា​ការបាត់បង់​ដ៏​ធំ​មួយ ព្រោះ​គាត់​កំពុងតែ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​៕

ទស្សនាវីដេអូ Highlights ការប្រកួត Barcelona vs Celta Vigo និងបង្ហាញពីកីឡាករ Umtiti របួសនាទីជិត ៧០៖

ព័ត៌មានផ្សេងទៀត