ចិន​សោកស្ដាយ​​ដែល​ផ្ទុះ​ភាព​តានតឹង​​លើ​ឧបទ្វីប​កូរ៉េ​ជាថ្មី​​ក្រោយ​ស្ងប់ស្ងាត់​​ពីរ​ខែ​

ដោយ៖ ពេញ ផេង 04-12-2017 3:45 pm 331
រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​វ៉ាង យី​

​រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​វ៉ាង យី​បាន​និយាយ​នៅ​ថ្ងៃទី​០៤​ធ្នូ​នេះ​ថា បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ពី​ខែ​នៅលើ​ឧបទ្វីប​កូរ៉េ ភាព​តានតឹង​ក៏​កើតឡើង​វិញ ដែល​វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ​បំផុត​។​លោក​វ៉ាង​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងពេល​ធ្វើ​សន្និសីទកាសែត ដោយ​បន្ថែមថា​ចិន​មាន​អាកប្បកិរិយា​វិជ្ជមាន​ជានិច្ច ចំពោះ​ដំណោះស្រាយ​វិបត្ដិ​លើ​ឧបទ្វីប​កូរ៉េ ប៉ុន្ដែ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ​គួរតែ​ត្រូវបាន​ពិគ្រោះ​យោបល់​គ្នា​ដែរ​។​

​កាលពី​ចុង​ខែវិច្ឆិកា​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​កម្រិត​ខ្ពស់​មួយ ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ឆ្លើយតប​ថា នឹង​ដោះស្រាយ​ជាមួយ​រដ្ឋ​នុយក្លេអ៊ែរ​មួយ​នេះ​៕

ព័ត៌មានផ្សេងទៀត