ផ្ទុះ​ការប៉ះទង្គិច​ជាថ្មី​​នៅ​ភាគខាងត្បូង​​ប្រទេស​ហ្វីលីពីន​សម្លាប់​មនុស្ស​​ជាច្រើន​នាក់​

ដោយ៖ ពេញ ផេង 04-12-2017 2:33 pm 768
កងទ័ព​ហ្វីលីពីន​ដែលប្រយុទ្ធ​នៅភាគខាងត្បូង​ប្រទេសកន្លងមក

​តាម​ការបញ្ជាក់​ពី​យោធា​ហ្វីលីពីន​នៅ​ថ្ងៃទី​០៤​ធ្នូ​នេះ មនុស្ស​៦​នាក់​បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិចរ​វា​ង​កងទ័ព​រដ្ឋាភិបាល​ជាមួយ​ក្រុម​ឧទ្ទាម​ឆ្វេង​និយម នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​០៣​ធ្នូ​។​ការប្រយុទ្ធ​គ្នា​ជាថ្មី​នេះ​បាន​កើតឡើង​នៅ​ទីក្រុង​Sebu​លើ​កោះ​មិន​ដា​ណាវ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ក្រុម​ឧទ្ទាម​បាន​វាយលុក​ចូល​ស្ថានីយ​ប៉ូលិស​។​ទាហាន​ពីរ​នាក់​និង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​៤​នាក់​បាន​ស្លាប់ និង​ប៉ូលិស​៦​នាក់​រងរបួស​ក្នុង​ការប៉ះទង្គិច ។​

​សូមបញ្ជាក់ថា នៅក្នុង​ទីក្រុង​ម៉ា​រ៉ាវី​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ដែរ ទើបតែ​បញ្ចប់​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រដ្ឋ​អ៊ីស្លាម​ជាមួយ​កងទ័ព​ហ្វីលីពីន ក្រោយ​ក្រុម​នេះ​ចូល​កាន់កាប់​តំបន់​មួយចំនួន​ក្នុង​ក្រុង​ប្រមាណ​៥​ខែ​។​ការប្រយុទ្ធ​រយៈពេល​ប្រមាណ​៥​ខែ​នោះដែរ មាន​មនុស្ស​ស្លាប់​ជាង​១​ពាន់​នាក់​៕

ព័ត៌មានផ្សេងទៀត