UN​អំពាវនាវ​​ឲ្យមាន​​កិច្ចសហការ​​ដោះស្រាយ​ផ​ល​ប៉ះពាល់​​បរិស្ថាន​

ដោយ៖ ពេញ ផេង 04-12-2017 11:03 am 226
ឧស្ម័ន​ដែល​ភាយ​ទៅ​ក្នុង​បរិយាកាស

​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យមាន​កិច្ចសហប្រតិបត្ដិការ រវាង​អ្នកវិទ្យាសាស្ដ្រ រដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​បរិស្ថាន​។​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​​(UNEP) បានលើកឡើង​នៅក្នុង​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី​០៣​ធ្នូ​ថា ទោះបី​មាន​ការអភិវឌ្ឍ​អភិបាលកិច្ច​បរិស្ថាន​ក៏ដោយ គោលនយោបាយ​វិទ្យាសាស្ដ្រ ត្រូវតែ​ឈានទៅរក​ការគាំទ្រ ការ​អនុវត្ដ​កិច្ចព្រមព្រៀង​អន្ដរជាតិ​ទាំង​នៅ​ក្នុងប្រទេស​និង​នៅក្នុង​តំបន់​។​

​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​អន្ដរជាតិ​នេះ តម្រូវឲ្យមាន​កិច្ចសហប្រតិបត្ដិការ​ពហុភាគី​ដោះស្រាយ​បញ្ហា​ជា​អាទិភាព និង​មាន​ការចូលរួម​ពី​អ្នកវិទ្យាសាស្ដ្រ​ជា​ចាំបាច់​។​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ក៏​ត្រូវតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចព្រមព្រៀង​នេះ​៕

ព័ត៌មានផ្សេងទៀត