យន្ដហោះ​​បំបាំងកាយ​​អាមេរិក​​ជាច្រើន​គ្រឿង​​មកដល់​កូរ៉េខាងត្បូង​​ត្រៀម​ធ្វើ​សមយុទ្ធ​

ដោយ៖ ពេញ ផេង 03-12-2017 3:16 pm 2403
​យន្ដហោះ​ចម្បាង​បំបាំងកាយ​ប្រភេទ​F-22

​យន្ដហោះ​ចម្បាង​បំបាំងកាយ​ប្រភេទ​F-22 និង F-35​របស់​អាមេរិក​ជាច្រើន​គ្រឿង បាន​មកដល់​កូរ៉េខាងត្បូង​ហើយ ត្រៀម​ចូលរួម​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​កងកម្លាំង​កូរ៉េខាងត្បូង​។​នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៣​ធ្នូ​នេះ​។​ប្រទេស​សម្ព័ន្ធមិត្ដ​ទាំងពីរ​គ្រោង​ធ្វើ​សមយុទ្ធ​រយៈពេល​៥​ថ្ងៃ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី​០៤​ធ្នូ​នេះហើយ​។​

​នៅក្នុង​សមយុទ្ធ​នឹងមាន​យន្ដហោះ​ចម្បាំង​ចំនួន​២៣០​គ្រឿង មកពី​កូរ៉េខាងត្បូង​និង​អាមេរិក ហើយ​មាន​កងទ័ព​ប្រមាណ​១២,០០០​នាក់​ផងដែរ​។​ចំណែក​កង​នាវាចម្បាំង​អាមេរិក F-35Bs​ដែលមាន​មូលដ្ឋាន​នៅ​ជប៉ុន ត្រូវ​រំពឹងថា​នឹងចូលរួម​ក្នុង​សមយុទ្ធ​នេះដែរ​។​ភាគី​ទាំងពីរ​នឹង​ផ្ដោត​សំខាន់​ទៅលើ​ការវាយប្រហារ​តាម​អាកាស ដែល​ជាការ​ប្រឆាំងនឹង​ការបាញ់​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត