ស្លាប់​១៣​នាក់​បាត់​ខ្លួន​២​នាក់​​ដោយសារ​​ទូក​នេសាទ​​បុក​កប៉ាល់​​ដឹក​ប្រេង​

ដោយ៖ ពេញ ផេង 03-12-2017 2:57 pm 362
ក្រុមជួយសង្គ្រោះ​កំពុងយកសាកសព​ចេញពី​កន្លែង​កើតហេតុ

​មនុស្ស​១៣​នាក់​ស្លាប់​និង​២​នាក់​បាត់​ខ្លួន បន្ទាប់ពី​ទូក​នេសាទ​មួយគ្រឿង​បាន​បុក​ជាមួយ​កប៉ាល់​ដឹក​ប្រេង​នៅក្នុង​សមុទ្រ​នៃ​ប្រទេស​កូរ៉េខាងត្បូង​។​នៅក្នុង​ទូក​នេសាទ​ដឹក​មនុស្ស​២០​នាក់ ជា​ភ្ញៀវទេសចរ​ស្ថិតក្នុង​ដំណើរ​កម្សាន្ដ​នេសាទ​រួមទាំង​អ្នកបើកបរ​ពី​នាក់ បាន​បុក​ជាមួយ​កប៉ាល់​ដឹក​ប្រេង​ទម្ងន់​ជាង​៣០០​តោន នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃទី​០៣​ធ្នូ​នេះ ក្នុង​សមុទ្រ​ជិត​កំពង់ផែ​ទីក្រុង​អ៊ី​ន​ឈុន​(Incheon)​។​អ្នក​ដែល​ស្លាប់​នឹង​បាត់​ខ្លួន​គឺ​មនុស្ស​លើ​ទូក​នេសាទ ចំណែក​មនុស្ស​នៅលើ​កប៉ាល់​ដឹក​ប្រេង​គ្មាន​គ្រោះថ្នាក់​ឡើយ​។​មិនទាន់មាន​ការ​បញ្ជាក់ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ទេ​៕

ព័ត៌មានផ្សេងទៀត