Facebook ​អាច​នឹង​តម្រូវឲ្យ​អ្នក​ប្រើប្រាស់ ​Upload​ រូប​របស់ខ្លួន​ ដើម្បី​បើក​​គណនី​​ដែល​ផ្អាក​​បណ្តោះ​អាសន្ន​​

ដោយ៖ Vayofm Teams 30-11-2017 4:48 pm 1164

​យោងតាម​រូបភាព​ដែល​គេ​ចែកចាយ​លើ Twitter គឺ​បង្ហាញ​ពី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បាន​ស្នើសុំ​ឲ្យ​អ្នកប្រើប្រាស់ ដែល​ត្រូវបាន​ចាក់សោរ​ដោយសារ​សកម្មភាព​គួរឲ្យ​សង្ស័យ​នោះ ដាក់​រូបភាព​របស់​ពួកគេ​។ ប្រសិនបើ​រូបថត​ដែល​បាន Upload នេះ ត្រូវបាន​ចាត់ទុកថា “​ស្របច្បាប់​” អ្នក​ប្រើ​ហ្វេ​ស​ប៊ុកនឹង​អាច​ចូលទៅ​កាន់ទំព័រ​ហ្វេស​ប៊ុក​របស់គេ​ម្តងទៀត ហើយ​រូបថត​នេះ​ត្រូវបាន​លុបចេញ​ដោយ​ស្វ័យប្រវត្តិ​ពី Servers របស់​ហ្វេ​សប៊ុក។​

​យោងតាម​ហ្វេ​សប៊ុក ការ​តម្រូវឲ្យ​អ្នកប្រើប្រាស់ Upload រូប​របស់ខ្លួន​នេះ គឺ​ដើម្បី​រក​សកម្មភាព​គួរឲ្យ​សង្ស័យ ឬ​មិន​ប្រក្រតី​ពេល​បង្កើត​គណនី និង Add Friend ជាដើម​។ ហើយ​ការធ្វើ​តេស្ត​នេះ ក៏​អាចធ្វើឲ្យ​ហ្វេស​ប៊ុ​ក​អាចចា​ប់យកសកម្មភាព ដែល​គួរឲ្យ​សង្ស័យ​លើ​បណ្ដាញ​របស់ខ្លួន​។ មិនតែប៉ុណ្ណោះ ក្នុងចំណោម​ការធ្វើ​តេស្ត​ដទៃទៀត ដើម្បី​កំណត់ថា តើ​គណនី​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ដែរឬទេ​។

​តែ​យ៉ាងណា រូបថត​របស់​អ្នកប្រើប្រាស់​អាច​ត្រូវបាន​មើល​ដោយ​ខ្លួនឯង តាមរយៈ​វិធីសាស្ត្រ​ដោយ​ស្វ័យប្រវត្តិ​។​

​ត្បិត​មិនទាន់​ច្បាស់​ថា បណ្ដាញ​សង្គម​យក្ស​ហ្វេ​សប៊ុក​មួយនេះ នឹង​ចាប់ផ្ដើម​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​នៅពេល​ណាក៏ដោយ ប៉ុន្តែ​មុខងារ​នេះ ត្រូវបាន​គេ​ដឹងថា មាន​ការស្នើ​តាំងពី​ដើមឆ្នាំ​មកម្ល៉ះ ដោយ​វា​ត្រូវបាន​អម​ដោម​មតិយោបល់​ដូចខាងក្រោម​៖

“​អ្នក​មិនអាច​ចូល​បានទេ​ឥឡូវនេះ យើង​នឹង​ទាក់ទង​ជាមួយ​អ្នក​បន្ទាប់ពី​យើង​បាន​ពិនិត្យមើល​រូបថត​របស់អ្នក​។ ឥឡូវនេះ​នឹង​ត្រូវបាន​ចេញពី​ហ្វេ​សប៊ុក​ដូចជា​ការប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​”៕

ប្រភព៖ phonearena

ព័ត៌មានផ្សេងទៀត