វិធី​ថែទាំ​ម៉ូតូ​ឲ្យនៅ​ស្អាត និង​មិន​ងាយ​ខូច​

ដោយ៖ Vayofm Teams 27-11-2017 5:57 pm 812

​ប្រសិនបើ​អ្នក​ថែទាំ​ម៉ូតូ​បាន​ត្រឹមត្រូវ​នោះ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អាយុ​កាលនៃ​ការប្រើប្រាស់​បាន​យូរ​នោះទេ ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៅលើ​ដងផ្លូវ​ផងដែរ​។ ខាងក្រោម​នេះ គឺជា​វិធី​ថែទាំ​ម៉ូតូ​ឲ្យនៅ​ស្អាត និង​មិន​ងាយ​ខូច​៖

១. ផ្លាស់ប្តូរ​ប្រេងម៉ាស៊ីន និង​ប្រេង​ប្រអប់លេខ​ឲ្យបាន​ញឹកញាប់ ដើម្បី​រក្សា​ភាព​រំអិល​នៅតាម​ផ្នែក​ទាំងនោះ និង​ធ្វើឲ្យ​ម៉ាស៊ីន​ម៉ូតូ​ត្រជាក់​។​
២. ជំហាន​បន្ទាប់ពី​ប៊ូ​ហ្ស៊ី​។ ត្រូវ​ពិនិត្យ​ទៅលើ​ប៊ូស៊ី​ម៉ូតូ ព្រោះ​វា​គឺជា​ផ្នែក​មួយ​នៅក្នុង​ការ​បញ្ឆេះ​ម៉ាស៊ីន​តាមរយៈ​ការដុត​បញ្ឆេះ​ដោយ​សាំង និង​មាន​ស្នាម​ប្រឡាក់​មួយ​ដែល​បណ្តាលមកពី​ប្រេង​ខាងក្នុង​។​
៣. ដាក់​ប្រេង​ច្រវាក់ ដើម្បីឲ្យ​វា​រក្សា​ភាព​រំអិល​ជានិច្ច​។ ប្រសិនបើ​លោក​ថែទាំ​ប្រេង​ច្រ​វ៉ាក់ជា​ប្រចាំ​នោះ វា​នឹង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​ជាង​ធម្មតា គឺ​ប្រមាណ​ជា ៤៨.០០០​គី​ទ្បូ​ម៉ែត្រ​ឯណ្ណោះ​។​
៤. ទម្លាប់​លាង​សម្អាត​ម៉ូតូ​ឲ្យបាន​ញឹកញាប់ ក៏​ជា​ការប្រសើ​រដែរ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ម៉ូតូ​មើលទៅ​ស្រស់ស្អាត​ប៉ុណ្ណោះទេ ថែមទាំង​មាន​អត្ថប្រយោជន៍​ដល់​គ្រឿង​ម៉ាស៊ីន​ផងដែរ​។​
៥. ការពិនិត្យ​មើល​សំបក​កង់​រៀងរាល់​មួយ​សប្តាហ៍​ម្តង គឺជា​ទម្លាប់​ល្អ​។ អ្នក​គួរតែ​ធ្វើ​ការផ្លាស់ប្តូរ​សំបក​កង់​ចេញ​នៅពេលដែល​វា​សឹក​ខ្លាំង ឬ​ប្រេះ ដើម្បី​កុំឲ្យ​មាន​គ្រោះថ្នាក់ នៅពេល​ធ្វើដំណើរ​៕

ព័ត៌មានផ្សេងទៀត