វិធី​ដាំ​ដើម​ស្ពឺ​ក្នុង​ផើង​

ដោយ៖ គង់ ឧត្តម 25-11-2017 8:51 am 531

​ស្ពឺ គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ជូរ​ផ្អែម និង​ឱជា​រស​ឆ្ងាញ់​គួរសម ។ ផ្លែ​ស្ពឺ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Starfruit ក៏​ព្រោះ​រូបរាង​របស់​វា​ស្រដៀង​ទៅ​នឹង​ផ្កាយ បែងចែក​រូបរាង​ប្រាំ​ជ្រុង ។ ផ្លែ​ស្ពឺ​មាន​សារធាតុចិញ្ចឹម​ជាច្រើន ហើយក៏​មាន​ប្រយោជន៍​ណាស់ដែរ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។ លើសពីនេះទៅទៀត ស្ពឺ​ក៏​ជា​ឱសថ​បុរាណ​ជំនួយ​ដល់​សុខភាព​ផងដែរ ។ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​មន្តអាគម ឬ​ពាក់​ខ្សែ​ចង្កេះ គេ​ហាម​មិន​ឱ្យ​នៅ​ក្រោម​ដើម​ស្ពឺ ឬ​បរិភោគ​ផ្លែ​ស្ពឺ​ឡើយ ព្រោះ​វា​នឹង​អាច​ធ្វើឱ្យ​មន្តអាគម​ទាំងនោះ សាប លែង​មាន​ឥទ្ធិពល ។​

​អំពី​ដំណាំ​ស្ពឺ ៖
​ស្ពឺ គឺជា​ដំណាំ​ដែល​មាន​ភាពងាយស្រួល​ក្នុង​ការដាំដុះ ។ ដំណាំ​នេះ ត្រូវ​ការរស់នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់ ។ វា​អាច​លូតលាស់​បានល្អ នៅក្នុង​រដូវ​ត្រជាក់ ។ វា​មាន​ប្រភព​មក​ពី​ប្រទេស​ស្រីលង្កា និង​ម៉ាឡេស៊ី ។ ដើម​របស់​ស្ពឺ មាន​កម្ពស់​ចន្លោះ​ពី ៦ ទៅ ១០ ម៉ែត្រ ។ ស្លឹក​របស់​វា​មាន​ប្រវែង​ពី ២០ ទៅ ៥០ សង់ទីម៉ែត្រ ។​

​ការរៀបចំ​ដាំ​ដុះ ៖
- ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ​ល្មម 
- ដី​ដែល​មាន​ជីជាតិ សមរម្យ​សម្រាប់​ដាំ​ដុះ ងាយ​ហូរ​ទឹក និង​មាន​សារធាតុសរីរាង្គ​ចិញ្ចឹម​ច្រើន​
- គ្រាប់ពូជ​ស្ពឺ ដែល​មាន​គ្រាប់​ធំ និង​ក្រាស់ មាន​សុខភាព​ល្អ 

​ការដាំដុះ ៖
- ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ ក្នុង​កម្រិត​ពេញ​ល្មម​
- ស្រោច​ទឹក​លើ​ដី​ដែល​យើង​រៀបនឹង​ដាំ​នោះ​ឱ្យ​ជោគ​
- យក​គ្រាប់​ស្ពឺ​កប់​ដី​ក្នុង​ជម្រៅ​ង​ពីរ​ថ្នាំងដៃ រួច​យក​ដី​មក​រោយ​លុប​ពីលើ​វិញ​
- ស្រោច​ទឹក​២​ដង ក្នុង​មួយ​ថ្ងៃ (​ព្រឹក និង​ល្ងាច​)
- រក្សាទុក​ផើង​ដំណាំ​ក្នុង​ទីតាំង​មួយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ 

​ការថែទាំ ៖
- ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ នៅ​ពេល​កូន​ស្ពឺ​នៅ​ក្មេងខ្ចី​
- គួរ​រក​ជីកំប៉ុស្ត និង​ជីលា​មក​សត្វ មក​ដាក់​បំប៉ន​ដើម​បន្ថែម ដើម្បី​កែលម្អ​ស្ថានភាព​ដី​

​ការប្រមូល​ផល ៖
- ស្ពឺ​នឹង​ឱ្យ​ផល​បន្ទាប់​ដាំ​ដុះ បាន​រយៈពេល ៣​ឆ្នាំ (​វា​នឹង​ចេញ​ផ្កា​មុន​រយៈពេល​២​ខែ មុន​នឹង​ចេញ​ជា​ផ្លែ​)
- ផ្លែ​របស់​វា​មាន​ពណ៌​លឿង​-​បៃតង និង​មាន​ប្រវែង​១២​ស​.​ម ជាទូទៅ វា​មាន​ខ្នែង ៥ ដែល​មាន​រូបរាង​ដូច​ទៅនឹង​រូប​ផ្កាយ​ប្រាំ​ដូច្នោះ​ដែរ 
- នៅពេល​សំបក​របស់​ស្ពឺ​មាន​ពណ៌​លឿង នោះ​វា​បញ្ជាក់​ថា ស្ពឺ​ទុំ​ហើយ ។ វា​មាន​រសជាតិ​ផ្អែម និង​ជូរ ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត