Tencent ​វ៉ា​ដាច់ ​Facebook ​តែ​នៅ​ចាញ់ ​Amazon​

ដោយ៖ Vayofm Teams 24-11-2017 7:07 pm 510

​ក្រុមហ៊ុន​យក្ស​ចិន Tencent បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​មានតម្លៃ​ខ្ពស់​ជាងគេ​នៅ​អាស៊ី ដែល​មានតម្លៃ​លើសពី ៥០០​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន CNBC កាលពីពេល​ថ្មីៗ​នេះ​។​

​ភាគហ៊ុន​របស់ Tencent បាន​កើនឡើង​ប្រមាណ ៤៣៩.៦​ដុល្លារ​ហុងកុង កាលពីដើម​សប្តាហ៍​នេះ ដែល​ធ្វើឲ្យ​ភាគហ៊ុន​សរុប​កើនឡើ​ងដល់ ៤១៧០​ពាន់​លាន​ដុល្លារ​ហុងកុង ប្រហែល ៥៣៤.៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​តម្លៃ​របស់​ក្រុមហ៊ុន​យក្ស​ចិន​មួយ​នេះ បាន​វ៉ា​ផ្តាច់​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Facebook ដែល​មានតម្លៃ​ត្រឹមតែ ៥១៩.៤​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ រីឯ​ក្រុមហ៊ុន Alibaba ក៏​ចាញ់ Tencent ដែរ ព្រោះ​តម្លៃ​ត្រឹមតែ ៥០០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។​

​តែ​យ៉ាងណា ក្រុមហ៊ុន Tencent នៅតែ​មិនអាច​យកឈ្នះ​ក្រុមហ៊ុន Amazon បានឡើយ ព្រោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ មានតម្លៃ​រហូតដល់ ៥៤២.៧​ពាន់​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Tencent របស់​មហាសេដ្ឋី​ចិន Pony Ma គឺ​មិនសូវមាន​អ្នក​ស្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​សេវាកម្ម​ផ្ញើ​សារ WeChat មាន​អ្នកប្រើប្រាស់​ជិត​មួយ​ពាន់​លាន​អ្នក​។ ក្រៅពីនេះ Tencent ក៏មាន​សេវាកម្ម​កំសាន្ត ហ្គេម និង​ព័ត៌មាន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត