អ្នកវិភាគ​៖​​អ្នកនយោបាយ​​គួរ​នាំគ្នា​​ងាក​មក​និយាយ​​ពី​តម្លៃ​សាំង​​ដែល​​ឡើង​​កប់​​ពពក​​

ដោយ៖ អឿន ភារ៉ា 24-11-2017 4:53 pm 2555
រូបថតថ្ងៃទី២៤វិច្ឆិកា ២០១៧ (ដោយៈ អឿន ភារ៉ា)

​មួយរយៈ​នេះ គេ​សង្កេតឃើញថា តម្លៃ​ប្រេងសាំង​ហាក់​មានការ​ហក់​ឡើងថ្លៃ​ខ្ពស់ ជាពិសេស​សាំង​ស៊ុប​ពែរ​តែម្តង​។ ដោយ​ក្នុងនោះ សាំង​ស៊ុប​ពែរ​មានតម្លៃ​លើសពី ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ ខណៈ​សាំង​ធម្មតា មានតម្លៃ​ប្រហាក់ប្រហែល​ជិត ៤​ពាន់​រៀល​ដែរ ពោលគឺ​៣,៨៥០​រៀល​ក្នុង​មួយ​លីត្រ​។ មែនទែនទៅ ការកើនឡើង​តម្លៃ​សាំង​នេះ គឺ​បន្ទាប់ពី​អន្តរក្រសួង​បាន​បញ្ឈប់​ការកំណត់​តម្លៃ​ប្រេង លើ​ប្រភេទ​សាំង​ស៊ុប​ពែ​រ​។ ប៉ុន្តែ​អ្នកវិភាគ​បាន​កត់សម្គាល់ថា បញ្ហា​នេះ អាច​បណ្តាលមកពី​ស្ថានភាព​នយោបាយ​នៅ​ក្នុងស្រុក​កំពុង​ឡើង​កម្តៅ​។ ការណ៍​នេះ អ្នកវិភាគ​ចង់ឲ្យ​អ្នកនយោបាយ​គួរ​នាំគ្នា​ងាកមក​គិតពី​សុខទុក្ខ​ពលរដ្ឋ ខណៈ​តម្លៃ​ប្រេងសាំង រួមទាំង​តម្លៃ​ទំនិញ និង​ម្ហូបអាហារ​ផង កំពុង​បង្ក​ការ​ត្អូញត្អែរ​ដល់​ពួកគេ​ជាថ្មី​។ តែ​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់ថា ការឡើង​ចុះ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គឺ​ប្រែប្រួល​ទៅតាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ ហើយ​មិន​ពាក់ព័ន្ធ​ចំពោះ​ស្ថានភាព​នយោបាយ​ឡើយ​។ សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត