ដោ​ន​ឡូត​App​​​មួយ​នេះ​ បើ​អ្នក​ចង់​​សិក្សា​​ប្រវត្តិសាស្ត្រ​​ខ្មែរ​ក្រហម​

ដោយ៖ Vayofm Teams 23-11-2017 5:47 pm 377

​អេប​-​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម គឺជា​កម្មវិធី​មួយ ដែល​អនុញ្ញាតឲ្យ​អ្នកប្រើប្រាស់​ធ្វើ​ការសិក្សា​អំពីប្រវត្តិសាស្ត្រ​ខ្មែរក្រហ​ម តាមរយៈ Smart devices (smart phones និង​/​ឬ tablets) ដែល​ទាំងអស់គ្នា​អាច​ប្រើ​បាន​តាម​អ៊ី​ន​ធឺ​ណែ​ត​ដោយ​ឥតគិតថ្លៃ​។

​កម្មវិធី​នេះ គឺជា​គម្រោង​សំណង​មួយ ដែល​ត្រូវបាន​ស្នើឡើង​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​មាន​គោលបំណង​អប់រំ​យុវវ័យ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ក៏ដូចជា​បង្កើន​ការយល់ដឹង​អំពី​យុត្តិធម៌ សិទ្ធិមនុស្ស និង​សន្តិភាព តាមរយៈ​ការបង្កើតឲ្យមាន​កិច្ច​សន្ទនា​គ្នា​រវាង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​យុវជន​ជំនាន់​ក្រោយ​។ ព័ត៌មាន និង​បណ្ណសារ​ដែលមាន​ក្នុង​កម្មវិធី​នេះ​ត្រូវបាន​ផ្ទៀងផ្ទាត់​យ៉ាង​ត្រឹមត្រូវ​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

​មជ្ឈមណ្ឌល​បុប្ផា​ណា គឺជា​អ្នកបង្កើត​គម្រោង​នេះ​ឡើង ដោយ​ផ្តោត​យកចិត្តទុកដាក់​លើ​ការបង្រៀន និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​កម្ពុជា ដែល​ខ្លួន​បាន​អនុវត្ត​តាំងតែ​ពី​ការបង្កើត​មជ្ឈមណ្ឌល តាមរយៈ​បណ្ណសារ ភាពយន្ត ភាពយន្ត​ឯកសារ​...​។​ល​។ អេប​-​កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​មធ្យោបាយ​មួយ​នៃ​ការថែរក្សា​ការចង​ចាំជាតិ និង​ផ្ទេរ​ការចងចាំ​នោះ​ឲ្យដល់​យុវជន​ជំនាន់​ក្រោយៗ​។​

​គម្រោង​នេះ​ត្រូវបាន​ផ្ដល់​មូលនិធិ​ដោយ​សហគមន៍​អឺរ៉ុប និង​មូលនិធិ​រៃ​។​

​ដើម្បី​ទាញយក​កម្មវិធី​នេះ​លោកអ្នក​ដែល​ប្រើ iOS សូម​ចុច​៖ https://itunes.apple.com/…/khmer-rouge-history/id1262423973…
​ដើម្បី​ទាញយក​កម្មវិធី​នេះ​លោកអ្នក​ដែល​ប្រើ Android សូម​ចុច​៖ https://play.google.com/store/apps/details…

សូមទស្សនាវីដេអូអំពី​មតិយោបល់របស់អ្នកប្រើប្រាស់អេប-កម្មវិធីសិក្សាលើប្រវត្តិសាស្រ្តខ្មែរក្រហម៖

ព័ត៌មានផ្សេងទៀត