អ្នកជំនាញ​៖​​គួរ​លាង​រថយន្ត​១​ដង​​ក្នុង​​មួយ​​សប្តាហ៍​​

ដោយ៖ Vayofm Teams 22-11-2017 4:33 pm 560

ម្ចាស់​រថយន្ត​ទាំងឡាយ គួរ​លាង​សំអាត​រថយន្ត​របស់​ខ្លួនឲ្យបាន ១​ដង​ក្នុង​មួយ​សប្ដាហ៍ បើ​ប្រើប្រាស់​មាន​ភាព​មមាញឹក​ខ្លាំង ដូចជា បើកបរ​ក្នុង​តំបន់ឧស្សាហកម្ម និង​សំណង់​មមាញឹក​, តំបន់​មាត់សមុទ្រ​, តំបន់​មាន​ដី​ហុយ​ច្រើន​, ការចត​រថយន្ត​នៅ​ខាងក្រៅ​ជាប្រចាំ និង​អាកាសធាតុ​មិន​អំណោយផល​ជាដើម​។ នេះ​បើតាម​អ្នកជំនាញ​ថែទាំ​រថយន្ត​ប្រាប់​ដល់​សារព័ត៌មាន Sabay​។​

​តែបើ​រថយន្ត​ទុកចោល​ក្នុងផ្ទះ មិនសូវ​ជិះ​ធ្វើដំណើរ​ទៅណា​មក​ណា ឬ​យូរៗ​ជិះ​ទៅណា​ម្ដង យ៉ាងហោចណាស់​ក៏​គួរ​លាង​សម្អាត ១​ដង​ក្នុង​មួយខែ​។ នេះ​បើតាម​ប្រភព​ដដែល​៕

ព័ត៌មានផ្សេងទៀត