Ford​ដាក់​​ដំណើរការ​​រថយន្ដ​​ដឹក​អ្នកដំណើរ​ចំនួន​៦​​នៅ​​ទីក្រុង​​ឡុង​ដ៍​​

ដោយ៖ Vayofm Teams 22-11-2017 4:29 pm 297

​ក្រុមហ៊ុន​Ford បានដាក់​ពាក្យសុំ​បើក​ដំណើរការ​ផ្លូវ​រថយន្ដ​ដឹក​អ្នកដំណើរ​ចំនួន ៦​គ្រឿង នៅក្នុង​ទីក្រុង​ឡុង​ដ៍ ខណៈដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​មួយ​នេះ បាន​បោះជំហាន​ចូលក្នុង​ទីផ្សារ​ដឹកជញ្ជូន​របស់​រដ្ឋធានី​មួយចំនួន​រួចទៅហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Telegraph កាលពី​ថ្ងៃ​ម្សិលមិញ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន Ford បាន​ថ្លែងថា​: «​យើង​បន្ត​ស្វែងរក​ទីផ្សារ​បន្ថែមទៀត​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រីក​របស់​យើង ដោយ​ទីក្រុង​ឡុង​ដ៍​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​។ ​យើង​បានដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ដែល​ពាក់ព័ន្ធ ដើម្បី​ប្រតិបត្តិការ​សេវាកម្ម​នេះ​នៅ​ទីក្រុង​ឡុង​ដ៍ ដែល​នឹង​បំពេញបន្ថែម​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដែលមាន​ស្រាប់​។ ឥឡូវនេះ យើង​កំពុង​រង់ចាំ​ការឆ្លើយតប​នូវ​សំណើរ​»​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Chariot កំពុង​ប្រតិបត្តិការ​នៅក្នុង​ទីក្រុង​ចំនួន​៤ របស់​សហរដ្ឋ​អា​មេ​រិច​។ រថយន្ត ១៥​កៅអី​នេះ​បានដាក់​ផែនការ​ដឹកជញ្ជូន សម្រាប់​ទីក្រុង​ឡុង​ដ៍​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។ អ្នកធ្វើដំណើរ​អង្គុយ​កៅអី​មួយ​លើ​កម្មវិធី​ស្មា​ត​ហ្វូន ហើយ​អាច​បង់ប្រាក់​តាមរយៈ​ប័ណ្ណឥណទាន ជំនួស​ឲ្យ​ការ​ស្កេ​ន​កាត ឬ​គ្មាន​ទំនាក់ទំនង​ដូច​នៅលើ​ឡានក្រុង​សាធារណៈ​៕

ព័ត៌មានផ្សេងទៀត