លោក​រ៉ុង ឈុន​​មិន​បោះបង់​ឆន្ទៈ​ជួយ​ពលរដ្ឋ​​និង​សង្គមក្រោយ​លាឈប់​​ពី​គ​.​ជ​.​ប​

ដោយ៖ អ៊ុន សុខឡា 22-11-2017 4:09 pm 504

​លោក​រ៉ុង ឈុន​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មកពី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប ក្នុងចំណោម សមាជិក​ពីររូប​ផ្សេងទៀត គឺ​លោកស្រី​តែ ម៉ា​នី​រ៉ុង និង​លោកគួ​យ ប៊ុន​រឿន ដែល​បាន​ដាក់ពាក្យ​លាឈប់​ពី​គ​.​ជ​.​ប ក្រោយ ៤​ថ្ងៃ​ដែល​តុលាការ​កំពូល ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​។ ថ្លែងប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា លោក​រ៉ុង ឈុន​អតីត​គ្រូបង្រៀន ស្ថិតនៅ​ខេត្តកណ្តាល​រូបនេះ ថា​មិន​សោកស្តាយ​តំណែង ដែលជា​របស់​ក្រៅ​ខ្លួន​ទេ​។

លោក​រ៉ុង ឈុន​ដែល​ចូល​បម្រើ​ការងារ​នៅ​គ​.​ជ​.​ប តាំងតែ​ពី​ខែមេសា​ឆ្នាំ​២០១៥​មក ក៏បាន​រម្លឹក អំពី កិច្ចការងារ​សំខាន់ៗ​មួយចំនួន ដែល​លោក​បាន​ចូលរួម​ធ្វើ និង​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ផងដែរ​។ ដ្បិត​មកទល់ពេលនេះ លោក​មិនទាន់​សម្រេចចិត្ត ត្រឡប់​ទៅ​បំពេញការងារ​នៅ​ស្ថាប័ន ឬ​អង្គភាព​ណា​នៅឡើយ​ក៏ដោយ ប៉ុន្តែ​លោក​អះអាងថា ការងារ​សម្រាប់​លោក​គឺមាន​ច្រើន​នៅក្នុង​សង្គម​កម្ពុជា ដែល​អាចជួយ​ប្រជាពលរដ្ឋ​ទន់ខ្សោយ និង​សង្គម​កម្ពុជា​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​រ៉ុង ឈុន​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

ព័ត៌មានផ្សេងទៀត