ពាក្យ​​«​ត្រីមុខ​» ​មានន័យ​​ដូចម្តេច​?​

ដោយ៖ ខាត់ សុធី 19-11-2017 12:11 pm 2444

​ខ្មែរ​តែង​លើក​យកពាក្យ​នេះ មក​ប្រាប់ ឬ​ប្រដៅ​ទូន្មាន ដល់​មនុស្ស​ផង​ទាំងឡាយ ពិសេស​កូនចៅ ក្នុង​ក្រុមគ្រួសារ ដូចជា​ថា កុំ​យក​ល្បែង ធ្វើជា​ត្រីមុខ​, កុំ​យក​ស្រា​ជា​ត្រីមុខ​....​។​តើ​ពាក្យ​«​ត្រីមុខ​»​នេះ​មានន័យ​ដូចម្តេច​?

​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​«​ត្រីមុខ​» ជា​.​ន​. មានន័យថា ប្រធាន​, ប្រមុខ​, អ្នក​នាំមុខ​, មនុស្ស​បានការ​, អ្នក​ដែល​គេ​យក​ជា​មុខមាត់​...​។​

​ឧទាហរណ៍​៖ មនុស្ស​ហ្នឹង យក​ជា​ត្រីមុខ​មិន​បានទេ​, អ្នកនោះ​គេ​តែង​ហៅរក​យក​ជា​ត្រីមុខ .....​។​

ពាក្យ​នេះ ទំនង​ជាប់ទាក់ទង​មកពី​កូន​ចត្រង្គ​មួយ​ប្រភេទ ហៅថា ត្រី ដែល​គេ​ត្រូវ​តម្រៀប​នៅ​ជួរមុខ ទេ​ដឹង​? ព្រោះ​ត្រី​នោះគេ​ទុកជា​សេនា​ទាហាន អង់អាច​សម្រាប់​ការពារ ខុន​(​ស្តេច​) ហើយ​ដែល​អ្នក​លេងល្បែង​នេះ គេ​តែង​ចាប់​កាន់​រុញ​ដើរ ជាដំបូង មុន​កូន​ចត្រង្គ​ឯទៀត​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត