ហេតុអ្វី​ការ​លាង​ឡាន​មុន​​និង​​ក្រោយ​ពេល​​ភ្លៀង​ធ្លាក់​​មាន​​​សារៈ​សំខាន់​​?​​

ដោយ៖ Vayofm Teams 18-11-2017 3:41 pm 783

​អ្នកជំនាញ​ថែទាំ​រថយន្ត បាន​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងឡាយ ត្រូវធ្វើ​ការលាង​ឡាន មុន​និង​ក្រោយពេល​ភ្លៀង​ធ្លាក់ ព្រោះ​វា​មាន​សារៈសំខាន់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ផ្ទៃ​ថ្នាំ រថយន្ត កញ្ចក់ និង​បាត​ក្រោម​។ ស្តេច​ឡាន ដែលជា​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​នៅ​កម្ពុជា បាន​ពន្យល់ថា​៖ 

​ការលាង​សម្អាត​មុនពេល​ភ្លៀង ៖ ជួយ​ថែរក្សា​ថ្នាំ​រថយន្ត​ពី​ការបំផ្លាញ​ពី​ភ្លៀង​អាស៊ីត និង​ជម្រះ​សំណល់​ស្អិត​ដែល​តោង​ជាប់​កញ្ចក់​រថយន្ត ជាហេតុ​បណ្ដាលឲ្យ​ការ​បក់ផ្លិត​ទឹក​ពុំបាន ដាច់ទឹក​ល្អ​ពេលបើកបរ​ឆ្លងកាត់​ភ្លៀង​។ ពពុះ​សាប៊ូ​លាង​រថយន្ត ដែល​ស្ដេច​ឡាន​ប្រើប្រាស់ ជា​ប្រភេទ​ពពុះ​សាប៊ូ ដែលមាន​សារធាតុ​រលោង Wax និង​ទ្រនាប់​ការពារ​ថ្នាំ​រថយន្ត​ពី​ការ​តោង​ជាប់​ធូលី​ដី និង​ការ​ដាម​ដំណក់ទឹកភ្លៀង​។ លាង​រថយន្ត​មុនពេល​ភ្លៀង​ធ្លាក់​នៅ​ស្ដេច​ឡាន ជួយ​សម្រាល​លទ្ធភាព​វាយប្រហារ​ថ្នាំ​រថយន្ត និង​កញ្ចក់​ពី​ភ្លៀង​អាស៊ីត មិន​បារម្ភ​ពី​សុ​វត្ថ​ភាព​បើកបរ​រថយន្ត​ពេល​ភ្លៀង​ធ្លាក់ ដែល​បណ្ដាលមកពី​ការ​បក់ផ្លិត​ទឹក​មិន​ដាច់ទឹក ថែមទាំង​រក្សា​ក្លិន​ស្រស់​ស្រាយ​ពេល​បើកប​រហប់​ក្រោម​ដំណក់​ទឹកភ្លៀង​។ អញ្ចឹង លាង​ឡាន​មុន​ភ្លៀង​ដើម្បី​ការពារ​ឡាន មិនមែន​លាង​នាំ​តែ​ខាត​ថវិកា​ទេ​។​

​ការលាង​សម្អាត​ក្រោយពេល​ភ្លៀង​ធ្លាក់ ៖ ជួយ​លាងជម្រះ​ថ្នាំ​រថយន្ត​ពី​កំទេចកំទី​ស្លឹកឈើ ភក់ ជ័រ និង​អាច​ន៍​សត្វ​ដែល​តោង​ជាប់​នៅ​ថ្នាំ និង​កញ្ចក់​រថយន្ត​។ ភ្លៀង​ធ្លាក់​ញយ​ដង បង្ករ​ក្លិន​ផ្អួរ ជាហេតុ​បង្ករ​ឲ្យ​បាក់តេរី និង​មេរោគ​តោង​ជាប់​នៅ​កម្រាល​បាត​ឡាន​។ ស្នាម​ក្រយ៉ៅ​ដៃ និង​ស្នាម​កខ្វក់​នានា​អាច តោង​ជាប់​នៅ​តា​ប្លូរថយន្ត ដែល​ធ្វើឲ្យ​ផ្នែក​ខាងក្នុង​មាន​ក្លិន​មិនល្អ ការបើកបរ​ពុំមាន​ផាសុខភាព​។ បាត​ឡាន និង​ប្រព័ន្ធ​ហ្វ្រាំង​ស្អិត​ឆាប់​ខូចគុណភាព ច្រេះ ជាហេតុ​នាំឲ្យ​បុព្វហេតុ​សុវត្ថភាព​នៃ​ការបើកប​រថមថ​យ​។ ហេតុដូច្នេះ កាន់តែ​ភ្លៀង លោក លោកស្រី កាន់តែ​ត្រូវ​លាង​រថយន្ត​។ បើ​លាង​រថយន្ត ត្រូវតែ​លាង​នៅ​កន្លែង​ដែល​ផ្ដល់​ការយកចិត្តទុកដាក់ កន្លែង​ដែល​ហ៊ាន​ចំណាយ​ពពុះ​សាប៊ូ​ដែល​មានតម្លៃ​ថ្លៃ ទឹកស្អាត (​របស់​រដ្ឋ​ករ​ទឹក​) ទើប​ការលាង​សម្អាត​ធានា​អតិបរិមា នៃ​អត្ថប្រយោជន៍​ពី​តំហែទាំ​រថយន្ត​៕

ព័ត៌មានផ្សេងទៀត