ទីក្រុង​ល្បីៗ​​ចំនួន​១០​​ដែល​អាច​បង្ក​គ្រោះថ្នាក់​​ដល់​អ្នកទេសចរ​

ដោយ៖ ពេញ ផេង 18-11-2017 3:22 pm 3131
រូបភាព​បង្ហាញពី​ភាពត្រឹមត្រូវ​​និងមិនត្រឹមត្រូវ​​នៅទីក្រុងឌូបៃប្រទេស​​អារ៉ាប់រួម

​វា​ពិតជា​អាចទៅរួច​ដែល​កាបូប​លុយ​របស់​អ្នក​ត្រូវគេ​លួច ឬ​អ្នក​អាច​ពុល​អាហារ​នៅតាម​បណ្ដា​ទីក្រុង​នានា​ដែល​អ្នកធ្វើដំណើរ​កម្សាន្ដ​។​មាន​ទីក្រុង​មួយចំនួន​ដែល​អ្នកទេសចរ​ត្រូវតែ​ប្រុងប្រយ័ត្ន​បំផុត​។​យើង​សូម​បង្ហាញ​នូវ​ទីក្រុង​ចំនួន​១០ ដែល​អាចមាន​គ្រោះថ្នាក់​ច្រើន​សម្រាប់អ្នកទេសចរ​។​

១ ទីក្រុង​បា​សេ​ឡូ​ណា​ប្រទេស​អេ​ស្ប៉ា​ញ
​ទីក្រុង​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ជា​ទីក្រុង​ល្បី​នៅអេ​ស្ប៉ាញ ប៉ុន្ដែ​ក៏មាន​ចោរកម្ម​កើតឡើង​នៅតាម​ផ្លូវ​ច្រើន​ដែរ​។​

២ ទីក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​ប​
​វា​ជា​ទីក្រុង​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ដ្រីភេទ ស្ថានភាព​នយោបាយ​ក៏​គ្រោះថ្នាក់ ព្រមទាំង​មាន​មនុស្ស​បោកប្រាស់​ច្រើន​។​

៣ ក្រុង​បា​តាយ៉ា​ប្រទេស​ថៃ​
​អាហារ​នៅ​ទីនោះ​ប្លែកៗ ហើយ​អ្នក​ពិតជា​មិនដឹង​ទេ​ថា​អ្នក​អាច​នឹង​ពុល​អាហារ​។​អាហារ​សមុទ្រ​នៅ​ទីនោះ​ភាគច្រើន​ធ្វើឲ្យ​មនុស្ស​ពុល ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​នៅតែមាន​អ្នក​ចូលចិត្ដ​ទៅ​ទីនោះ​។​

៤ ទីក្រុង Johannesburg​នៅ​អាហ្វ្រិក​ខាងត្បូង​
​នៅ​ទីនោះ​បន្ដ​មាន​ការរើសអើង​ជាតិ​សាសន៍​នៅឡើយ ពិសេស​សម្រាប់អ្នកទេសច​រ​ស្បែក​ស​។​បើ​អ្នកមាន​ស្បែក​ស អ្នក​អាច​ងាយ​រងគ្រោះ​ដោយសារ​ការបំពាន ដូច្នេះ​គួរតែ​ធ្វើដំណើរ​ក្នុង​តាក់ស៊ី​វិញ​ល្អ​ជាង មិន​អ៊ីចឹង​ទេ​គ្រប់គ្នា​នឹង​សំឡឹង​អ្នក​មិន​ដាក់​ភ្នែក​។​

៥ ទីក្រុង Naples​ប្រទេស​អ៊ីតាលី​
​នៅ​ទីនោះ​ក៏មាន​ចោរកម្ម​កើតឡើង​ច្រើន​ដែរ​។​ក្រុមចោរ​អាច​ឆក់យក​សម្ភារៈ​របស់​អ្នក​បាន​យ៉ាង​រហ័ស ហើយក៏​មាន​មនុស្ស​ប្រើល្បិច​បោកប្រាស់​ច្រើន​។​

៦ ទីក្រុង​Tijuana​ប្រទេស​ម៉ិក​ស៊ិក​
​នៅ​ទីនោះ​មិនល្អ​សម្រាប់អ្នកទេសចរ​ឡើយ ព្រោះ​មាន​ជនល្មើស​ច្រើនណាស់​ទៅ​ពី​អាមេរិក ហើយក៏​ជា​ចំណុច​ឆ្លងកាត់​ព្រំដែន​សម្រាប់​លក់​គ្រឿងញៀន​ផងដែរ​។​

៧ ទីក្រុង​ម៉ុមបៃ​ប្រទេស​ឥណ្ឌា​
​គ្រប់​អ្នកទេសចរ​ដែល​ទៅ​ម៉ុម​បៃ តែងតែ​ត្រូវ​អ្នកសុំទាន​ចោមរោម​។​អ្នកខ្លះ​បន្លំ​ខ្លួន​ធ្វើជា​Yogis​ឬ​អ្នក​នាំ​ផ្លូវ ដើម្បី​លួច​សម្ភារៈ​របស់​អ្នក​ប៉ុណ្ណោះ​។​

៨ ទីក្រុង​Rio de Janeiro​ប្រទេសប្រេ​ស៊ីល​
​ខណ្ឌ​មួយ​ឈ្មោះ​Santa Teresa​នៅក្នុង​ទីក្រុង មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។​អ្នក​មិនគួរ​បង្ហាញ​ទូរស័ព្ទ​ឬ​កាមេរ៉ា​របស់​អ្នក​នៅ​ទី​នោះទេ មិន​អ៊ីចឹង​អ្នកនឹង​ត្រូវគេ​ធ្វើបាប​។​នៅ​ទីនោះ​អ្នកខ្លះ​មានកាំបិទ​នៅក្នុង​ដៃ​ផង​។​អ្នក​មិនត្រូវ​ធ្វើដំណើរ​ទៅណា​ដោយ​គ្មាន​អ្នក​នាំ​ផ្លូវ​ដាច់ខាត​។​

៩ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​
​នៅ​ទីនោះ​ក៏មាន​ចោរ​ច្រើន​ដែរ ហើយ​ថែមទាំង​មាន​អ្នកសុំទាន​ទៀត​។​អ្នកលក់ដូរ​ក៏មាន​ច្រើន​ដែល​ពួកគេ​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​អ្នកទិញ​របស់រ​បរដែ​ល​អ្នក​មិន​ចូលចិត្ដ​ក្នុងត​ម្លៃថ្លៃ​។​

១០ ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម
​នៅ​ទីនោះ​អ្នក​មិនត្រូវ​ភ្លេច​ទេ​ថា​ជា​ទីក្រុង​របស់​ក្រុម​មូស្លីម ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ស្លៀកពាក់ មិនត្រូវ​ស្លៀកពាក់​ខោ​ច​ខ្លី ស៊ិច​ស៊ីឡើយ​។​មិន​ដូច្នេះ​ការ​បៀតបៀន​ផ្លូវភេទ​ពិតជា​អាច​កើតឡើង​ដោយ​មិន​ដឹងខ្លួន​៕


ព័ត៌មានផ្សេងទៀត