ពលរដ្ឋ​យល់​យ៉ាងណា​​ចំពោះ​​ការរំលាយ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​?​

ដោយ៖ អឿន ភារ៉ា 17-11-2017 5:29 pm 1593
Photo/REUTERS

​មាន​ទាំង​មតិ​ស្រប និង​មិន​ស្រប ជុំវិញ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មួយចំនួន ដែល​​បាន​ផ្តល់​​បទសម្ភាសន៍​ដល់​វិទ្យុ​វា​យោ បាន​បង្ហាញ​​ពី​អារម្មណ៍​សោកស្តាយ ដែល​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុ​ជាមួយនេះ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ជា​ស្ថាពរ​។ ពលរដ្ឋ​ខ្លះ លើកឡើងថា វា​មិន​យុត្តិធម៌​ឡើយ​សម្រាប់​អ្នកគាំទ្រ​គណបក្ស​មួយ​នេះ ហើយ​ពួកគេ​អះ​អាង​ថា នឹងមិន​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​ឡើយ ប្រសិនបើ​ការបោះឆ្នោត​នោះ មិន​ត្រូវបាន​ទទួលស្គាល់​ថា មាន​ភាពត្រឹមត្រូវ​ទេនោះ​។ បែបនេះ​ក្តី ពលរដ្ឋ​ខ្លះទៀត មិនបាន​ទោមនស្ស​ចំពោះ​ការ​រំលាយ​​គណបក្សប្រឆាំង​នេះ​ទេ ដោយ​ថា នឹង​ងាយស្រួល​ក្នុង​ការបោះឆ្នោត ដែល​ពុំ​ចាំបាច់​រារែក​ចិត្តច្រើន​ទៅ​គណបក្ស​ណាមួយ​។ ចង់​ជ្រាប​ពី​មតិ​ពលរដ្ឋ​ទាំងនោះ​​កាន់​តែ​ច្បាស់​ សូម​ស្តាប់​បទ​សម្ភាសន៍​​​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​...

​សំឡេង​៖

ព័ត៌មានផ្សេងទៀត