ច្នៃ​សំរាម​​បង្កើត​សាលារៀន​បាន​​ពីរ លោក​អ៊ុក វណ្ណដេ​​ត្រូវគេ​ហៅថា“​​មនុស្ស​សំរាម​​”

ដោយ៖ អ៊ុន សុខឡា 15-11-2017 3:20 pm 5775
លោកអ៊ុក វណ្ណដេនិងក្មេងៗដែលចូលរៀនសាលាច្នៃពីសំរាម

​ស្ថិតក្នុង​គ្រួសារ​មួយ មាន​ជីវភាព​មធ្យម និង​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង លោក​អ៊ុក វណ្ណដេ ត្រូវបាន​ប្រជាពលរដ្ឋ​ភាគច្រើន​ស្គាល់​ថា ជា​ស្ថាបនិក​សាលា​ដូង​។ សាលា​ដូង​ស្ថិតនៅ​សង្កាត់​កោះ​ដាច់ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​បង្កើតឡើង​ដោយ សំរាម ដូចជា​ដប​ទឹក​សុទ្ធ ដប​ស្រា​បៀ​រ និងសម្បក​កង់ឡាន ដែល​គេ​បោះចោល​។ ក្រោយ​បង្កើត​សាលា​ដូង​កាលពី​ឆ្នាំ​២០១៣ លោក​អ៊ុក វណ្ណដេ បាន​បង្កើត​សាលា​ដូង​មួយទៀត ស្ថិតនៅលើ​កំពូលភ្នំ​គីរីរម្យ នៃ​ខេត្តកំពង់ស្ពឺ​។ សិស្ស​ដែល​ចូលរៀន​នៅក្នុង​សាលា​នេះ ត្រូវតែ​យក​សំរាម​មក​បង់ថ្លៃ​សាលា​។ គោលដៅ​របស់​បុរស​វ័យ​៣៤​ឆ្នាំ​រូបនេះ នឹង​បន្ត​ប្រមូល​សំរាម បង្កើត​សាលារៀន នៅលើ​បឹង​ទន្លេសាប​ថែមទៀត​។ ក្នុង​ក្រសែភ្នែក​របស់លោក​អ៊ុក វណ្ណដេ សំរាម​គឺជា​កាកសំណល់​ដ៏​មានតម្លៃ​បំផុត រហូត​ត្រូវគេ​ហៅ​លោក​ថា “​មនុស្ស​សំរាម​”​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​អ៊ុក វណ្ណដេ​ស្ថាបនិក​សាលា​ដូង​ដូចតទៅ !

សំឡេង៖

ព័ត៌មានផ្សេងទៀត