សមត្ថកិច្ច​ឃាត់ខ្លួន អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២​នាក់​

ដោយ៖ សៅ វិសាល 15-11-2017 9:00 am 3636

​អតីត​អ្នកសារព័ត៌មាន វិទ្យុ​អាស៊ីសេរី​០២​នាក់ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច ខណ្ឌ​មានជ័យ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ជុំវិញ​ការបង្កើត​បន្ទប់​សម្រាប់​ថត​សម្លេង និង​កាត់​វីដេអូ មិនមាន​ច្បាប់​អនុញ្ញាត​។

លោក​អ៊ួន ឈិន និង​លោក​យាង សុជា​មេត្តា ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​យប់ នៅ​ផ្ទះសំណាក់​«​ម៉ា​រ៉ា​ឌី​»​។​

បើ​តាម​កំណត់ហេតុ របស់​សមត្ថកិច្ច ឲ្យដឹងថា អតីត​អ្នកសារព័ត៌មាន វិទ្យុ​អាស៊ីសេរី ទាំង​២​ខាងលើ បាន​ជួល​បន្ទប់​លេខ E 04 ជាន់​ទី​៧ នៃ​ផ្ទះសំណាក់​«​ម៉ា​រ៉ា​ឌី​» ដើម្បី​បើក​ជា​ស្ទូដ​ឌី​យ៉ូ (Studio) ច្រៀង​ខារ៉ាអូខេ ថត​វីដេអូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ផ្សេងៗ​សម្រាប់​អតិថិជន និង​រៀបចំ​ថត​ចម្រៀង សម្រាប់​ទុក​លក់ និង​ច្រៀង​ជា​លក្ខណៈ​គ្រួសារ ។​

សមត្ថកិច្ចបានប្រាប់ថា ក្នុងបន្ទប់របស់លោក អ៊ួង ឈិន កម្លាំងចម្រុះបានរកឃើញមានម៉ាស៊ីកុំព្យូទ័រ​ Dastop ចំនួន ៤គ្រឿង Labtop មួយគ្រឿង Mixer មួយគ្រឿង Speaker មួយគូរ ទូរទស្សន៍ ២គ្រឿង Moniter Speaker មួយគូរ Microphone ចំនួន៥ ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការតម្លើងស្ទី​ឌី​យោមួយចំនួនទៀត។

សូមបញ្ជាក់ថា ​ក្រោយ​ការចាប់ខ្លួន​មាន​ព័ត៌មាន​ថា អ្នក​ទាំង​ពីរ​នេះ ត្រូវ​បញ្ជូន​ទៅកាន់ ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​ពី​ចំណាត់ការ​បន្ទាប់​នោះទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត