លោក​ដូណាល់ ត្រាំ​ថា​​បាន​ជួសជុល​​ចំណងមិត្ដភាព​​អាមេរិក​-​ហ្វីលីពីន​​ឡើងវិញ​

ដោយ៖ ពេញ ផេង 15-11-2017 8:16 am 560
លោកដូណាល់ ត្រាំ​(ឆ្វេង)​​និងលោកឌុយទែតេ​ក្នុងកិច្ចជំនួប

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចំណងមិត្ដភាពដ៏​រឹងមាំ​រវាង​អាមេរិក​ជាមួយ​ហ្វីលីពីន ពិតជា​ចាំបាច់​ណាស់​សម្រាប់​ហេតុផល​យោធា​។​ថ្លែង​បែបនេះ ស្របពេល​លោក​បញ្ចប់​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​លោក​ប្រធានាធិបតី​បាន​និយាយថា លោក​បាន​ជួសជុល​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន ដែល​បាន​តានតឹង​កាលពី​ឆ្នាំមុន នៅពេល​រដ្ឋបាល​អាណត្ដិ​លោក​បារ៉ាក់ អូ​បា​ម៉ា​រិះគន់​ធ្ងន់ៗ ដល់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ឌុយ​ទែ​តេ​។​

​លោក​ត្រាំ​បាន​ប្រាប់​លោក​ឌុយ​ទែ​តេ​ថា “​យើង​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​។​វា​គឺជា​ជោគជ័យ​ធំ​បំផុត ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ដ​ណាស់​ដែលមា​ន​វត្ដមាន​នៅទីនេះ​។​”​សូមបញ្ជាក់ថា ហ្វីលីពីន​ជា​អតីត​អាណានិគម​អាមេរិក ជា​សម្ព័ន្ធមិត្ដ​សំខាន់បំផុ​តមួយ​របស់​អាមេរិក​នៅអាស៊ី​។​ប្រទេស​ទាំងពីរ​នៅតែ​ចង​សម្ព័ន្ធមេត្រី​ជាមួយគ្នា ផ្អែកលើ​កតិកាសញ្ញា​ការពារជាតិ​៕

ព័ត៌មានផ្សេងទៀត