ស្លាប់​២​រងរបួស​៧​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤​ខែវិច្ឆិកា​

ដោយ៖ ថា ចាន់ធី 14-11-2017 4:29 pm 35

​តាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានឲ្យដឹងថា​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ទូទាំ​ង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា បាន​កើតឡើង​ចំនួន ៨​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់ ២​នាក់ និង​រងរបួស​ធ្ងន់ ៧​នាក់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ ក៏​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ៣​គ្រឿង និង​កង់ ១​គ្រឿង ។​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ ប្រជែង និង​ស្រវឹង  ៕

ព័ត៌មានផ្សេងទៀត