គណបក្ស​សង្គ្រោះ​ជាតិ​​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​​រក្សា​ភាព​​ស្ងៀមស្ងាត់​​

ដោយ៖ ខាត់ សុធី 14-11-2017 4:00 pm 7388

ខណៈ​ថ្ងៃ​បើកសវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខិតជិត​មកដល់ និង​ស្របពេល​ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០១៧​តទៅ ដែល​ក្រសួង​អះអាងថា ដើម្បី​គ្រប់គ្រង​តាមដាន​សភាពការណ៍ និង​ដោះស្រាយ​បញ្ហា​នានា​បាន​ទាន់ពេលវេលា គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅថ្ងៃនេះ ដោយ​សម្តែង​ការភ្ញាក់ផ្អើល​ជាខ្លាំង​។​

​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ឡាយព្រះហស្ត​ដោយ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ ជា​ប្រធាន​គណកម្មាធិការ​បរទេស និង​ព័ត៌មាន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​សុំឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ជួយ​ឃ្លាំមើល និង​តាមដាន​រាល់​សកម្មភាព​ដែល​អាចជា​ការបំភិតបំភ័យ បំបាក់ស្មារតី មកលើ​ប្រជាពលរដ្ឋ ក្នុង​ថ្ងៃទី​១៥-១៦ វិច្ឆិកា ខាងមុខនេះ ដែលជា​ថ្ងៃ​តុលាការ​កំពូល​បើកសវនាកា​រ លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕
 
 

ព័ត៌មានផ្សេងទៀត