ឧទ្យាន​ជាតិ​ចំនួន​ពី​ររបស់​​ឥណ្ឌូនេស៊ី​​ត្រូវ​ប្រកាស​ជា​​បេតិកភណ្ឌ​​អាស៊ាន​

ដោយ៖ ពេញ ផេង 14-11-2017 3:06 pm 385
រូបភាព​​ឧទ្យានKepulauan Seribu

​ឧទ្យាន​សមុទ្រ​ចំនួន​ពី​ររបស់​ឥណ្ឌូនេស៊ី ត្រូវបាន​ប្រកាស​ជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន ធ្វើឲ្យ​តំបន់​នេះ​ត្រូវ​អភិរក្ស​កាន់តែខ្លាំង​ជាង​មុន​។​ឧទ្យាន​Kepulauan Seribu National Park (KSNP) និង​ឧទ្យាន​Wakatobi National Park (WNP) ត្រូវ​ប្រកាស​ចាត់ទុកជា​បេតិកភណ្ឌ​អាស៊ាន​ផ្លូវការ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​អាស៊ាន​ស្ដីពី​បរិស្ថាន​នៅ​ព្រុយ​ណេក្នុង​ខែកញ្ញា​កន្លងមក​។​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រុម​ជីវចម្រុះ​អាស៊ាន​កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​។​

​ឧទ្យានWakatobi

​ឧទ្យាន​ទាំង​ពីរជា​កន្លែង​សម្រាប់​អណ្ដើក​សមុទ្រ និង​អណ្ដើក​សមុទ្រ​បៃតង​រស់នៅ ព្រមទាំង​សម្បូ​រធន​ធាតិ​ធម្មជាតិនិង​ជីវចម្រុះ​ជាច្រើនទៀត​។​នៅ​ឆ្នាំ​២០១២​​ឧទ្យាន​KSNP​និង​WNP​ត្រូវបាន​អង្គការ UNESCO​ទទួលស្គាល់ថា ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​បម្រុង​ទុក​ជីវៈ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត