ភរិយា​​លោក​កឹម សុខា​​ថា​ប្តី​របស់ខ្លួន​​នៅមាន​​សុខភាព​​ល្អ​​ធម្មតា​​

ដោយ៖ អឿន ភារ៉ា 14-11-2017 1:53 pm 1033

«​លោក​កឹម សុខា មាន​សុខភាព​ល្អ​ធម្មតា និង​ស្មារតី​មាំមួន តាម​ការរៀបរាប់​ពី​ភរិយា​របស់លោក ដែល​ចូល​សួរសុខទុក្ខ​លោក​ញឹកញាប់​ក្នុង​ពន្ធនាគារ​។ គាត់​តែងតែ​អាន​សៀវភៅ និង​សមាធិ​ជា​រៀងរាល់ថ្ងៃ​»​។ នេះ​ជា​សារ​ដែល​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកកឹ​ម សុខា នៅ​ថ្ងៃទី​១៣ វិច្ឆិកា​។​

​កាលពីពេល​ថ្មីៗ​នេះ ក្រុម​មេធាវី​ការពារ​ក្តី​របស់លោ​កកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សុខភាព​របស់លោក​កឹម សុខា បាន​ចុះខ្សោយ ចាប់តាំងពី​លោក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាង​ពីរ​ខែ​មកនេះ​៕

ព័ត៌មានផ្សេងទៀត