រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​ទៀត​កើត​នៅ​ស្រុក​បាទី ខេត្តតាកែវ​

ដោយ៖ គង់ ឧត្តម 14-11-2017 1:42 pm 219
ប្លង់ផែនទីគម្រោងរបស់ក្រុមហ៊ុន FUSHUN CAMBO FASHION CO.LTD ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។

​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​នូវ វិញ្ញាប​នប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ ដល់​ក្រុមហ៊ុន FUSHUN CAMBO FASHION CO.LTD ក្រោយ​ស្នើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ។ នេះ​បើ​តាម​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នេះ ។​

​គម្រោង​នេះ​មាន​ទីតាំង​នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ២,៤៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.០៦៩​នាក់ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត