គណបក្សសង្រ្គោះជាតិ​រក្សាជំហរ​មិនដាក់មេធាវី​ការពារលើបណ្តឹង​សុំរំលាយបក្ស ​

ដោយ៖ គួន សំបូរ 14-11-2017 1:27 pm 1364
ស្នាក់ការគណបក្សសង្រ្គោះជាតិ នៅភ្នំពេញ។

នៅសល់តែ២ថ្ងៃទៀតទេ តុលាការកំពូល នឹងបើកសវនាការទៅលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកានេះ គណបក្សសង្រ្គោះជាតិ នៅតែមិនចាប់អារម្មណ៍ទៅនឹងសវនាការនេះ ហើយរក្សាជំហរមិនដាក់មេធាវី ដើម្បីទៅការពារនៅតុលាការកំពូលឡើយ។មូលហេតុមិនដាក់ ដោយសារតែគណបក្សសង្រ្គោះជាតិយល់ថា ជារឿងនយោបាយ។នេះបើតាមប្រសាសន៍របស់លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយស្រង់សម្តីដោយ លោកសំ សុគង់ មេធាវីការពារក្តី។សូមស្តាប់ប្រសាសន៍លោកសំ សុគង់៖

សំឡេង៖

ព័ត៌មានផ្សេងទៀត