អង្គការ​​យូណេស្កូ​ ​ចង់​ឲ្យ​មាន​​ការ​ធានា​​ដល់​​អ្នក​ស្នើ​សុំ​​ព័ត៌មាន​

ដោយ៖ ធុច ធារ៉ា 14-11-2017 11:37 am 131

​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី “​ដំណោះស្រាយ​វិវាទ និង​ទោសទណ្ឌ​” សម្រាប់ សេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួលព័ត៌មា​មាន អ្នកស្រី អាន ឡឺ​ម៉ែត្រ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​លើកឡើងថា សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្តល់​ធាតុ​ចូល ចំណេះដឹង និង​បទពិសោធន៍​បន្ថែម​ដល់​សមាជិក​ក្រុមការងារ​បច្ចេកទេស សម្រាប់​ការពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​នា​ពេល​បន្ទាប់​លើ​ជំពូក​៦ និង​ជំពូក​៧​នៃ​សេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​។ អ្នកស្រី ថា ត្រូវ​ប្រាកដ ថា​ច្បាប់​នេះ​មិន​ត្រូវបាន​តាក់​តែ​ឡើង ដើម្បី​ដាក់​ទោសទណ្ឌ​ដល់​អ្នកស្នើសុំ​ព័ត៌មាន​នោះទេ​។ នេះ​បើតាម​ការឲ្យដឹង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​អង្គការ​យូណេស្កូ​ប្រចាំក​ម្ពុ​ជា​។​

សូមបញ្ជាក់ថា នេះ​ជា​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​៨ និង​ជា​លើកចុងក្រោយ​សម្រាប់​សមាជិក​ក្រុមការងារ​បច្ចេកទេ​ស នៅក្នុង​អំឡុងពេល​នៃ​គម្រោង​តាក់តែង​សេចក្តីព្រាងច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​រយៈពេល​បី​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត