ទីបំផុត Khmer Smart Keyboard ឬហៅថា ក្តារចុចឆ្លាតវៃ បានត្រឡបមកវិញហើយ សម្រាប់អ្នកប្រើទូរស័ព្ទដើរដោយប្រព័ន្ធប្រតិបត្តិការ iOS។ ការវិលមកជាថ្មីនេះ បន្ទាប់ពីកម្មវិធីវាយអក្សរខ្មែរនេះ បានបាត់ពី App Store អស់មួយរយៈ។
ក្តារចុចឆ្លាតវៃ ត្រូវបានអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ទទួលស្គាល់ថា មានលក្ខណៈងាយស្រួលប្រើ និងវាយអក្សរបានលឿនជាក្តារចុចដទៃទៀត។ អ្នកប្រើប្រាស់មួយចំនួនធំ បានរីករាយដែលអាចឲ្យពួកគេបានប្រើប្រាស់វាម្តងទៀត។
សូមទាញយកកម្មវិធីនេះ ដោយឥតគិតថ្លៃនៅលើទូរស័ព្ទស្មាតហ្វូនរបស់អ្នក៖
• សម្រាប់ iOS សូមចុចត្រង់នេះ៖ Khmer Smart Keyboard
• សម្រាប់ Android សូមចុចត្រង់នេះ៖ Khmer Smart Keyboard