ទាហាន​​កូរ៉េខាងជើង​ម្នាក់​​លួច​រត់​ឆ្លងកាត់​​ព្រំដែន​​ចូល​​កូរ៉េខាងត្បូង​

ដោយ៖ ពេញ ផេង 14-11-2017 9:38 am 1448
ទាហាន​កូរ៉េខាងជើង​កំពុង​ពិនិត្យមើល​តំបន់ព្រំដែន

​ទាហាន​កូរ៉េខាងជើង​ម្នាក់​បាន​រត់​ឆ្លងកាត់​ព្រំដែន ចូល​ក្នុងភូមិ​ប៉ាន់​មុន​ជុម​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​។​នេះ​បើតាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​។​គេ​បាន​រត់​ចេញពី​ប៉ុស្ដិ៍​ល្បាត​កូរ៉េខាងជើង ហើយក៏​ត្រូវ​កងទ័ព​កូរ៉េខាងជើង​បាញ់ឲ្យ​របួស ពេលនេះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ក្រោយ​មាន​ហេតុការណ៍​កើតឡើង កូរ៉េខាងត្បូង​បានប្រកាសឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រៀម​ទប់​ទល់នឹង​រឿង​កើតឡើង​ដោយ​ចៃដន្យ​។​តំបន់​ភាគច្រើន​នៅ​ព្រំដែន​ប្រទេស​ទាំងពីរ មាន​បង្កប់​គ្រាប់មីន ប៉ុន្ដែ​នៅតែមាន​ទាហាន​កូរ៉េខាងជើង​ឆ្លងកាត់​ទាំង​ប្រថុយ​ជីវិត​ចូលមក​កូរ៉េខាងត្បូង តែ​វា​ជា​ករណី​កម្រ​បំផុត​។​កន្លងមក​ធ្លាប់មាន​ករណីនេះ​តែ​ពីរលើក​ប៉ុណ្ណោះ ម្ដង​ក្នុង​ឆ្នាំ​១៩៩៨​និង​ម្ដងទៀត​ក្នុង​ឆ្នាំ​២០០៧៕

ព័ត៌មានផ្សេងទៀត