មនុស្ស​ស្លាប់​​ដោយសារ​រញ្ជួយ​ដី​​នៅ​អ៊ីរ៉ាក់​​និង​អ៊ីរ៉ង់​​កើន​ដល់​​ជាង​៤០០​នាក់​

ដោយ៖ ពេញ ផេង 14-11-2017 8:59 am 378
ទិដ្ឋភាពរងគ្រោះដោយសាររញ្ជួយដីនៅអ៊ីរ៉ាក់

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៣​រ៉ិ​ចទ័​រវាយ​ប្រហារ​នៅ​តំបន់​ព្រំដែន​របស់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​៤០០​នាក់​ហើយ​។​ក្រុម​ជួយសង្គ្រោះ​អ៊ីរ៉ង់​ដែល​ជីក​កកាយ​រក​មនុស្ស​កប់​ក្នុង​គំនរ​បែកបាក់ បាន​រកឃើញ​សាកសព​បន្ថែម ធ្វើឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​យ៉ាងហោចណាស់​៤២១​នាក់ និង​របួស​ប្រមាណ​៦,៧០០​នាក់​។​

​ចំណែក​នៅ​ប្រទេស​អ៊ីរ៉ាក់​វិញ អាជ្ញាធរ​បាន​បញ្ជាក់ថា​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​៨​នាក់ និង​របួស​ប្រមាណ​ជាង​៤០០​នាក់​។​ក្រៅពី​មនុស្ស​ស្លាប់​របួស​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង អគារ បាន​ដួលរលំ​និង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​ប្រជាជន​រាប់ម៉ឺន​នាក់​បាត់បង់​ជម្រក ហើយ​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​នៅ​ម៉ោង​ប្រមាណ​ជាង​៩​យប់​ថ្ងៃអាទិត្យ​ម៉ោង​ក្នុង​តំបន់​៕

ព័ត៌មានផ្សេងទៀត