ចាប់ផ្ដើម​​កិច្ចប្រជុំ​អាស៊ាន​​នៅ​ហ្វីលីពីន​​ក្រុម​តវ៉ា​នាំគ្នា​​ប្រមូលផ្ដុំ​ប្រឆាំង​​លោក​ត្រាំ​

ដោយ៖ ពេញ ផេង 13-11-2017 11:37 pm 821
សមាជិកក្រុមតវ៉ាម្នាក់កាន់រូបលោកត្រាំនៅមុខប៉ូលិស

​មនុស្ស​ប្រមាណ​ជា​១​ពាន់​នាក់​បាន​ប្រមូលផ្ដុំ ប្រឆាំង​នឹង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ ជា​ថ្ងៃ​ចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​អាស៊ាន​។​លោក​ដូណាល់ ត្រាំ​ទៅ​ហ្វីលីពីន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ជាមួយ​មេដឹកនាំ​ដទៃទៀត​។​ក្រុម​តវ៉ា​មាន​ទាំង​ក្រុម​ឆ្វេងនិយម​បាន​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង កាន់​បដារ​សរសេរ​សារ​ប្រឆាំង​លោក​ដូណាល់ ត្រាំ ប្រឆាំង​នឹង​សង្គ្រាម ព្រមទាំង​បាន​ដុត​រូបលោក​ត្រាំ​ទៀតផង​។​

​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​បាន​បាញ់​ឧស្ម័ន បាញ់​ទឹក​ដាក់​ក្រុម​តវ៉ា​ដើម្បី​បំបែក​ពួកគេ ខណៈ​ពួកគេ​ព្យាយាម​រុញច្រាន​ប៉ូលិស​។​អ្នកចូលរួម​ក្នុង​ក្បួន​តវ៉ា​ម្នាក់​បាន​និយាយថា ជំនួប​រវាង​ប្រធានា​ធីបតី​ត្រាំ​ជាមួយ​ប្រធានាធិបតីឌុយ​ទែ​តេ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ហ្វីលីពីន​ឡើយ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើឲ្យ​ខូចខា​តដល់​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុ​ង​ប្រទេស​ហ្វីលីពីន​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត