លោក ហ៊ុន សែន ថាលោក​ ត្រាំ ជាមនុស្សអស្ចារ្យ

ដោយ៖ ទ្រី សីហៈ 13-11-2017 7:41 pm 5211
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​គាំទ្រ​ចំពោះ​គោលនយោបាយ របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ថា​លោក ដូ ណាល់​ត្រាំ គឺជា​មនុស្ស​ដ៏​អស្ចារ្យ​។ ក្រោយ​ថ្លែង​សារ​កោតសរសើរ​បែបនេះ លោក ហ៊ុន សែន ក៏​បាន​ស្នើជា​ថ្មី នៅ​ចំពោះមុខ​លោក ត្រាំ និង​ថ្នាក់ដឹកនាំ​ប្រទេសជាច្រើនទៀត ឲ្យ​សហរដ្ឋអាមេរិក បង្វែរ​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក នៅក្នុង​សម័យ​សាធារណរដ្ឋ​ មក​ជា​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា​វិញ​។

​ការ​ថ្លែង​របស់លោក ហ៊ុន សែន បែបនេះ គឺ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹក​ប្រទេស​ចំនួន ២០ ក្នុង​នោះ​រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​មួយចំនួន។

ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​ទាំងស្រុង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​៖

ព័ត៌មានផ្សេងទៀត