បាត​រថយន្ត​សំខាន់​​ណាស់​ បើ​មាន​​បញ្ហា​​ពុក​រឺ​​ច្រេះ​ សូម​កុំ​​ទុក​​យូរ​​

ដោយ៖ Vayofm Teams 13-11-2017 5:08 pm 642

​ដោយសារ​ទំនោ​ប្រើប្រាស់​រថយន្ត​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន ផ្ដល់​លើ​រថយន្ត​មួយ​ទឹក ដែល​នាំចូល​ពី​តតីយ​ប្រទេស រថយន្ត​មួយចំនួនធំ​នៅ​កម្ពុជា មាន​ចំនួន​គីឡូម៉ែត្រ​(Km)/ ម៉ា​ល​(Mile) ប្រើប្រាស់​ខ្ពស់ លើសពី 100,000 Miles រួចទៅហើយ​។ លើសពីនេះ រថយន្ត​ខ្លះ បាន​នាំចូល​ពី​តាម​បណ្ដា​ខេត្ត​/​រដ្ឋ ដែលមាន​ទឹកកក​ច្រើន រឺ​ធ្លាប់​លិច​ត្រាំ​ក្នុង​ទឹក ធ្វើឲ្យ​បាតរថយន្ត​មាន​បញ្ហា​ប្រឈម​នឹង​ការពុក ច្រេះ និង​ដាច់​រហែក នៅពេល​នាំចូល​មកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​។

​អតិថិជន​មួយចំនួន បាន​ជាវ​រថយន្ត​ដែល​ពុក​បាត រឺ​ដែល​ត្រូវបាន​ជួសជុល​បាត​ឡាន​រួច​ហើយដោយ​មិន​ដឹងខ្លួន​។ ការជួសជុល​បាត​ឡាន តាមរយៈ​ការលាង​សម្អាត​ច្រេះ ដោះ​បំបែក និង​បាញ់ផ្លាំង​កូ​តដែល​គ្មាន​គុណភាព​មួយចំនួន​នៅ​កម្ពុជា​កំពុងតែ​មាន​ការនិយម​ច្រើន ដោយសារ​អតិថិជន​ខ្លះ​ពុំទាន់​ដឹងថា ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ទង្វើ​នេះ​នឹង​ធ្វើឲ្យ​បាតរថយន្ត​វិលរកភាព​ដើម ហើយក៏​ច្រេះ​រឺពុក​។​

​បាត​រថយន្ត​មាន​អត្ថប្រយោជន៍​សំខាន់​ណាស់​ក្នុង​ការការពារ​សុវត្ថិភាព​នៃ​ការ ធ្វើដំណើរ​របស់​លោកអ្នក ក៏ដូចជា​អាយុកាល​នៃ​ការប្រើប្រាស់​រថយន្ត​យូរអង្វែង​។ ដូច្នេះ បើ​បាត​រថយន្ត​ច្រេះ រឺ​បម្រុង​នឹង​ច្រេះ សូមកុំ​ទុក​យូរ ត្រូវ​ទៅ​រក​មជ្ឈមណ្ឌថែ​ទាំង​រថយន្ត ដើម្បី​បណ្ដុះ​ស្រទាប់​ការពា​របាត (Undercoating) រថយន្ត​ឡើងវិញ​។​

​បើតាម​ស្តេច​ឡាន បានឱ្យដឹងថា នៅ​មជ្ឈមណ្ឌល​របស់ខ្លួន មាន​សេវាកម្ម​បណ្ដុះ​ស្រទាប់​ការពារ​បាត​រថយន្ត Undercoating ដោយ​ប្រើប្រាស់​ផលិតផល WURTH Stone Chip and Underbody Protection ដែលជា​ផលិតផល​ដ៏​មាន​គុណភាព​របស់​ប្រទេស​អាល្លឺម៉ង់ មាន​មុខងារ​បណ្ដុះ​ស្រទាប់​ការពារ​បាត​រថយន្ត​ដើម​ត្រលប់​មកវិញ ការពារ​ច្រេះ​បាត ការពារ​ការ​ដាច់​រលាត់ និង​ការពារ​ការ​ពុកផុយ​នៃ​បាត​។

ស្តេច​ឡាន អះអាងថា WURTH Stone Chip and Underbody Protection មាន​មុខងារ​ខ្លាំង ទោះបីជា​ត្រូវ​បុក​ប៉ះ​នឹង​ផ្ទាំង​ថ្ម ក៏​ពុំ​អាច​បំបែក​បាន ហើយ​ជាពិសេស​វា​ត្រូវបាន​ធានា​ការប្រើប្រាស់ ដោយ​ក្រុមហ៊ុន​រហូត​រយៈពេល ៥​ឆ្នាំ​។​

WURTH Stone Chip and Underbody Protection មួយ​កំប៉ុង​តម្លៃ​តែ 49$ ហើយ​បម្រើ​ជូន​ដោយ​មិន​គិតថ្លៃ​សេវាកម្ម​៕

ព័ត៌មានផ្សេងទៀត