កាយសម្ព័ន្ធ​​គ្រោង​រៀបចំ​​ការប្រកួត​​ជើងឯក​​ស្តង់ដា​​អន្តរជាតិ​​លើក​ដំបូង​​នៅ​​​ចុង​​​ខែ​​វិច្ឆិកា​​​នេះ​​​

ដោយ៖ Vayofm Teams 13-11-2017 5:02 pm 243

​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា គ្រោង​រៀបចំ​ការប្រកួត​ «ជើងឯក​សហព័ន្ធ​ពាន​រង្វាន់​ឯកឧត្តម ថោង ខុន» ​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​លើកដំបូង នៅ​ចុង​ខែវិច្ឆិកា​នេះ​។​

​បើតាម​លោក​ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដកស្រង់​សំដី​ដោយ​សារព័ត៌មាន FoxSports​កម្ពុជា ឱ្យដឹងថា ការប្រកួត​ពានរង្វាន់​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី កីឡាករ ត្រៀម​បើកទ្វារ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​លោក​បន្តថា សម្រាប់​ឆ្នាំ​ដំបូង​នេះ សហព័ន្ធ​កំណត់​យក​អត្ត​ពលិក​ចូលរួមច​ន្លោះ​ពី​៨០០ ទៅ​១​ពាន់​នាក់​ប៉ុណ្ណោះ ដោយ​ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​១៣​វិញ្ញាសា ហើយ​ក្នុង​១​វិញ្ញាសា ខេត្ត​នីមួយៗ​អាចដាក់​កីឡាករ​បាន​ពីរ​នាក់ ឬ​ពីរ​ក្រុម​៕

ព័ត៌មានផ្សេងទៀត