កិច្ចប្រជុំ​កំពូល​​អាស៊ាន​​ទំនង​មិន​និយាយ​​ពី​​វិបត្ដិ​ក្រុម​រ៉ូហ៊ីងយ៉ា​​ឡើយ​

ដោយ៖ ពេញ ផេង 13-11-2017 3:44 pm 601
លោកស្រីស៊ូជី(ឆ្វេង)ពេលជួបលោកឌុយទែតេ

​ពង្រាង​នៃ​សេចក្ដីថ្លែងការណ៍​ស្ដីពី​បញ្ហា​នៅ​អាស៊ី  ត្រូវបាន​លើកឡើង​ដោយ​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺ​ហ្វីលីពីន​។​វិបត្ដិ​ទាំងនោះ​មានដូចជា​ការ​ផ្ដល់ជំនួយ​មនុស្សធម៌ ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នៅ​វៀតណាម និង​ការប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ថ្មីៗ​នេះ​។​ប៉ុន្ដែ​មិនបាន​លើក​ពី​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​ឡើយ​។​

​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី តំណាងឲ្យ​មី​យ៉ាន់​ម៉ា​ចូលរួម​ក្នុង​កិច្ចប្រជុំ ត្រូវ​រង​ការរិះគន់​ដែល​មិន​និយាយ​ពី​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ក្នុងពេល​ថ្លែង​សុន្ទរកថា​ក្រោយ​មកដល់​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ​។​រដ្ឋាភិបាល​លោកស្រី​ក៏​ធ្លាប់​រង​ការរិះគន់​ពី​អន្ដរជាតិ​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​៕

ព័ត៌មានផ្សេងទៀត