រញ្ជួយ​ដី​​នៅ​អ៊ីរ៉ាក់​​និង​អ៊ីរ៉ង់​​មនុស្ស​ស្លាប់​​កើន​ដល់​​ជាង​២០០​នាក់​

ដោយ៖ ពេញ ផេង 13-11-2017 3:05 pm 321
ទិដ្ឋភាព​​រងគ្រោះ​​ក្រោយ​ការរញ្ជួយដី

​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយកម្រិត​៧.៣​រ៉ិ​ចទ័​រវាយ​ប្រហារ​នៅ​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​កាលពី​យប់​ថ្ងៃអាទិត្យ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង​២០០​នាក់​។​នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ទាំងពីរ​។​ក្រៅពី​មនុស្ស​ស្លាប់មាន​មនុស្ស​របួស​ជាង​១,៧០០​នាក់​និង​បាត់​ខ្លួន​ជាច្រើន​នាក់​។​មន្ដ្រី​អាជ្ញាធ​រថា​ចំនួន​អ្នកស្លាប់​អាច​បន្ដ​កើនឡើង​។​រញ្ជួយ​ដី​កម្រិត​៧.៣​រ៉ិ​ចទ័​រនេះ បាន​វាយប្រហារ​នៅ​ភាគ​ខាងជើង​តំបន់​ព្រំដែន​រវាង​អ៊ីរ៉ាក់​ជាមួយ​អ៊ីរ៉ង់​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​ទាំងពីរ រួមទាំង​ផ្ទះសម្បែង​ប្រជាជន​ជាច្រើន​ខ្នង​ត្រូវ​បំផ្លិចបំផ្លាញ​។​ប្រជាជន​ដែល​បាត់បង់​លំនៅស្ថាន ត្រូវ​ជ្រក​ក្រោម​ជម្រក​បណ្ដោះអាសន្ន ហើយ​ក្រុម​ជួយសង្គ្រោះ​មាន​កាកបាទក្រហម​ជាដើម កំពុង​ធ្វើ​ប្រតិ​បត្ដិកា​រ​ភ្លាមៗ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត