រដ្ឋមន្ដ្រីការបរទេស​​អាមេរិក​​នឹង​ទៅ​មី​យ៉ាន់​ម៉ា​​ពិភាក្សា​​ពី​វិបត្ដិ​​ក្រុម​​រ៉ូហ៊ីងយ៉ា​

ដោយ៖ ពេញ ផេង 13-11-2017 1:39 pm 462
រូបតូច​លោកTillersonរូបធំក្រុមរ៉ូហ៊ីងយ៉ា

​ស្របពេល​អំពើ​ឃោ​ឃៅ​ប្រឆាំង​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​រីក​រាលដាល​កាន់តែខ្លាំង អាមេរិក​បាន​បង្កើន​ការដាក់​សម្ពាធ​លើ​យោធា​មី​យ៉ាន់​ម៉ា ជា​អ្នក​ដែល​ត្រូវ​រង​ការចោទ​ប្រកាន់​ថា បាន​រំលោភបំពាន​និង​ប្រើ​អំពើហិង្សា​ប្រឆាំង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Rex Tillerson គ្រោង​នឹង​ធ្វើដំណើរ​ទៅ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៥​វិច្ឆិកា ដើម្បី​ជួប​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ក៏ដូចជា​​ជួប​ប្រមុខ​កងទ័ព​លោក​Min Aung Hlaing​ផងដែរ​។​

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​រំពឹង​នឹង​អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ នៅពេល​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដែល​លោក​ធ្លាប់​ចាត់ទុក​ពួកគេ​ថា​ជា​អ្នកទទួលខុសត្រូវ ចំពោះ​វិបត្ដិ​ដែល​កំពុង​ប្រឈម​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា​។​ដោយសារ​អំពើហិង្សា ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់ បាន​ជម្លៀស​ខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​ក្នុងរយៈពេល​ត្រឹមតែ​២​ខែ​កន្លះ​៕

ព័ត៌មានផ្សេងទៀត