រញ្ជួយ​ដី​​កម្រិត​​៧.៣​រ៉ិ​ចទ័​រ​​នៅ​អ៊ីរ៉ាក់​​និង​​អ៊ីរ៉ង់​​មនុស្ស​ស្លាប់​​​កើនដល់​ជាង១០០​នាក់​

ដោយ៖ ពេញ ផេង 13-11-2017 8:57 am 470
ការខូចខាត​ដោយសារ​រញ្ជួយ​ដី

​រញ្ជួយ​ដី​កម្រិត​៧.៣​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅ​ភាគ​ខាងជើង​តំបន់​ព្រំដែន រវាង​អ៊ីរ៉ាក់​ជាមួយ​អ៊ីរ៉ង់​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងហោចណាស់​​១២៩​នាក់​ស្លាប់ និង​ប្រមាណ​៣០០​នាក់​ទៀត​របួស សរុប​នៅក្នុង​ប្រទេស​ទាំងពីរ​។​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង​។​រញ្ជួយ​ដី​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​យប់​ថ្ងៃអាទិត្យ​។​អគារ​បាន​ដួលរលំ​នៅក្បែរ​ចំណុច​រញ្ជួយ ផ្ទះសម្បែង​ប្រជាជន​ត្រូវ​ខ្ទេចខ្ទី និង​បណ្ដាលឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនទៀត​៕

ព័ត៌មានផ្សេងទៀត