ប្រធានាធិបតី​​អាមេរិក​​និង​វៀតណាម​​ប្ដេជ្ញា​បង្កើន​កិច្ចសហប្រតិបត្ដិការ​​ផ្នែក​សន្ដិសុខ​

ដោយ៖ ពេញ ផេង 13-11-2017 8:10 am 681
លោក​Donald Trump(ឆ្វេង)​និង​លោក​Tran Dai Quang

​ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​វៀតណាម បាន​ប្ដេជ្ញាចិត្ដ​ក្នុងកា​ររួមដៃគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ ដោះស្រាយ​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់​។​លោក​Donald Trump​និង​លោក​Tran Dai Quang បា​ន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​នៅក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​។​

​ក្នុងពេល​ធ្វើ​សន្និសីទកាសែត​រួម​បន្ទាប់ពី​កិច្ចប្រជុំ លោក​Trump​ជំរុញ​ឲ្យ​គ្រប់ជាតិ​សាសន៍​ទាំងអ​ស់ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ធានាឲ្យបាន​ថា​កូរ៉េខាងជើងឈ​ប់គំ​រាម​កំហែ​ងដល់​ពិភពលោក ដែល​លោក​ហៅថា​ជា​ទង្វើ​អាច​បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​មិន​នឹកស្មាន​ដល់​។​

​ចំណែក​លោក​Quang​និយាយថា វៀតណាម​ប្ដេជ្ញា​អនុវត្ដ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង​។​លោក​និយាយថា ប្រទេស​របស់លោក​នឹងធ្វើ​អ្វីដែល​អាចទៅរួច សម្រាប់​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​ចំពោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង លោក​Quang​ថា​គួរតែ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​ស្របតាម​ច្បាប់​អន្ដរជាតិ​៕

ព័ត៌មានផ្សេងទៀត